អាមេរិកៈ សេតវិមានកាលពីថ្ងៃសៅរ៍ បាននិយាយថា ប្រទេសចិន និងអាមេរិក បានព្រមព្រៀងបញ្ឈប់ការបង់ពន្ធបន្ថែម ខណៈប្រទេសទាំងពីរ បានចូលរួមក្នុងការចរចាពាណិជ្ជកម្មថ្មី ដែលបានឈានដល់កិច្ចព្រមព្រៀងមួយ មានរយៈពេល ៩០ ថ្ងៃ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨។
កិច្ចព្រមព្រៀងនេះ បានកើតឡើងបន្ទាប់ពីកិច្ចប្រជុំ រវាងប្រធានាធិបតីលោក ដូណាល់ ត្រាំ និងមេដឹកនាំចិន លោក ស៊ី ជីនពីង នៅឯកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុង Buenos Aires។
ដោយលោក ត្រាំ បានយល់ព្រមមិនដំឡើងពន្ធលើទំនិញចិន ចន្លោះពី ១០ ទៅ ២៥ ភាគរយ ដែលមានទំហំទឹកប្រាក់ចំនួន ២០០ ពាន់លានដុល្លារនៅថ្ងៃទី១ ខែមករាខាងមុខ ដូចអ្វីដែលលោកធ្លាប់បានប្រកាស កាលពីកន្លងទៅនោះទេ ខណៈដែលក្រុងប៉េកាំង បានយល់ព្រមទិញបរិមាណផលិតផលកសិកម្ម ឧស្សាហកម្ម ថាមពល និងផលិតផលផ្សេងៗ ទៀតពីអាមេរិក៕
មតិយោបល់