ស្វាយរៀងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយទទួលបានកិច្ចសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារបានធ្វើការចុះពិនិត្យទំនិញនៅផ្សារវាលយន្តទីរួមខេត្តស្វាយរៀង។
សកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញបានប្រើប្រាស់ឧបករណ៍ តេស្តឃីត ដែលអាចធ្វើការវិភាគបឋមនៅនឹងកន្លែង ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ចំពោះមុខទំនិញដែលអាជីវករដាក់តាំងលក់ តាមបណ្តាស្តង់ក្នុងផ្សារខាងលើ។
ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញ និងបានដកហូតនូវផលិតផលម្ហូបអាហារមួយចំនួនដូចជា ៖
– ងៀតបបែល ដែលមានផ្ទុកសារជាតិ Borax ចំនួន ២១ គីឡូក្រាម
– ត្រីផ្ទោង ខូចគុណភាព ចំនួន ៧០ គីឡូក្រាម
ទំនិញខូចគុណភាពទាំងនោះត្រូវបាន មន្ត្រីជំនាញធ្វើការដុតកម្ទេចភ្លាមៗ នៅវាលចាក់សំរាមខេត្តស្វាយរៀង៕
មតិយោបល់