ព័ត៌មានអន្តរជាតិ

ទ័ពអាកាសកូរ៉េខាងត្បូង ចាប់ផ្តើមធ្វើសមយុទ្ធរយៈពេល ៥ ថ្ងៃ

កូរ៉េៈ កងកម្លាំងអាកាសកូរ៉េខាងត្បូង នៅថ្ងៃច័ន្ទនេះ បានចាប់ផ្តើមសមយុទ្ធ តាមអាកាសរយៈពេល ៥ ថ្ងៃ បន្ទាប់ពីការផ្អាកការហ្វឹកហ្វឺនប្រយុទ្ធតាមអាកាស ជាមួយអាមេរិកកន្លងមក។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨។

យោងតាមសម្តីមេបញ្ជាការយោធារួមគ្នា របស់ទីក្រុងសេអ៊ូល (JCS) បានឲ្យដឹងថា សមយុទ្ធនេះ ធ្វើទ្បើងក្នុងគោលបំណង ដើម្បីហ្វឹកហ្វឺនការត្រៀមខ្លួន សម្រាប់ប្រយុទ្ធរបស់កងទ័ពអាកាស ក៏ដូចជាជួយលើកកម្ពស់សមត្ថភាព ប្រតិបត្តិការរបស់អាកាសយានិក។

យ៉ាងណាមិញពាក់ព័ន្ធនឹងព័ត៌មានលម្អិត អំពីចំនួនទាហាន និងយន្តហោះ ដែលចូលរួមក្នុងសមយុទ្ធនេះ មិនត្រូវបានគេបង្ហើបឲ្យដឹងនោះទេ។

ដោយវាបានកើតឡើង ចំពេលដែលកូរ៉េខាងត្បូង និងអាមេរិក បានសម្រេចចិត្តផ្អាកការហ្វឹកហ្វឺន យុទ្ធសាស្ត្រប្រយុទ្ធទ័ពអាកាសឈ្មោះថា Vigilant Ace នៅក្នុងឆ្នាំនេះ ដើម្បីជួយសម្រួសដល់ដំណើរការចរចា ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េឈានទៅមុខដោយរលូន៕

មតិយោបល់