ព័ត៌មានជាតិ

រថយន្តទេសចរពន្លះពីក្រោយរថយន្តដឹកដី លាន់ដូចរន្ទះជ្រុលទៅបុកនឹងបង្គោលភ្លើងធ្លាក់ផ្លូវ..

ភ្នំពេញ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលមានរថយន្តដឹកដី ពាក់ស្លាកលេខ ភ្នំពេញ 3C-0403 បានបត់ឆ្វេងខ្វះការប្រុងប្រយត្ន័ ត្រូវរថយន្តទេសចរ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ស្លាកលេខ ភ្នំពេញ 3C-9892 បើកបរដោយបុរសម្នាក់បុកចំពីក្រោយពេញទំហឹងរួចជ្រុលទៅបុកនឹងបង្គោលភ្លើង ធ្លាក់ផ្លូវ តែម្តង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២ រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់