ព័ត៌មានជាតិ

តភ្លើងឆក់ត្រីខុសបច្ចេកទេស បណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់តែម្ដង

តាកែវៈ នៅវេលាម៉ោង១ និង ៥៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ មានករណីមនុស្ស ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅភូមិបាញ់ខ្លា ឃុំក្រាំងលាវ ស្រុកបាទី ខេត្តកែវ។

ជនរងគ្រោះមានឈ្មោះ ស៊្រុន កែវ ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិថ្នល់ដាច់ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ មុខរបរ កសិករ បានតខ្សែភ្លើង ចេញពីផ្ទះមិត្តភ័ក្ដិ ឈ្មោះ ភិន ទូច ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិឃុំកើតហេតុ ខណៈម្ចាស់ផ្ទះមិននៅផ្ទះ ដើម្បីឆក់ត្រី នៅខាងក្រោយផ្ទះ បណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់ នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យសព ឃើញថាពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ទើបប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់