ផ្ទះ ព័ត៌មានជាតិ ជនសង្ស័យ ០៣ ន...

ជនសង្ស័យ ០៣ នាក់ ក្នុងចំណោមបក្ខពួក ០៧ នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីហិង្សា

0

កំពត: នៅវេលាម៉ោង ៤រសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពត បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ក្នុងចំណោមបក្ខពួក ០៧ នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (កាប់គ្នា) ។

ប្រព្រឹត្តកាលពីវេលាម៉ោង ០០ និង៤៥ នាទីទៀបភ្លឺឈានចូលថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១៨ នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

ជនសង្ស័យទី១.ឈ្មោះ ជុំ វៀត ភេទប្រុស អាយុ ២២ ឆ្នាំ នៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ទី២.ឈ្មោះ កែវ រ៉ាត់ ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត និង៣.ឈ្មោះ អឺង ដែន ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

បច្ចុប្បន្ន សមត្ថកិច្ច កំពុងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់