ព័ត៌មានជាតិ

4KhmeriPhone បញ្ចេញ​ពុម្ភ​អក្សរ​ខ្មែរ​ និង​ក្ដារ​ចុច​សម្រាប់​ iPhone​

ភ្នំពេញ៖ ក្រោយពីប្រព័ន្ធដំណើរការ iOS 7​ អាច​ធ្វើ​ការ ​Jailbreak​ បាន​មក​ អ្នក​ប្រើ​ប្រាស់​គ្រប់គ្នា​គិតថា​អស់​កង្វល់​ជាមួយនឹ​ង​ពុម្ភ​អក្សរ​ខ្មែរ​ ប៉ុន្តែ​ផ្ទុយ​ពី​ការ​គិត​គឺ​នៅតែ​មិន​ទាន់​មាន​ក្ដារ​ចុច​សម្រាប់ ​iOS 7​ ដដែល។​

khfix

បន្ទាប់ពីខិតខំអស់ប៉ុន្មានថ្ងៃមកនេះ ក្រុម 4KhmeriPhone ក៏បានបញ្ចេញពុ​ម្ភអក្សរ​ខ្មែរ​ ក្ដារ​ចុច​សម្រាប់ ​iPhone និង​ kmFix​ សម្រាប់ i​OS 7​ ទៅ​លើ ​Cydia ​របស់​ខ្លួន​(https://4khmeriphone.com.sp) រួច​ហើយ។​

សម្រាប់ព័ត៌មានបន្ថែម គេហទំព័រ ដំណឹង នឹងចុះផ្សាយបន្ត ប៉ុន្តែសូមបញ្ជាក់​មួយផង​ដែរ​ថា ​ប្រសិន​បើ​គ្មាន​ជំនាញ​ខាង ​iPhone​ គួរ​កុំព្យាយាម​ធ្វើ​ដោយ​ខ្លួន​ឯង​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ ​iPhone​ របស់​លោក​អ្នក​មាន​បញ្ហា៕

មតិយោបល់