កណ្តាលៈ កាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ មានករណីបុរសម្នាក់ជានាយករងនាយកដ្ឋាន អន្តោប្រវេសន៍ និងជាម្ចាស់ភាគហ៊ុនកំពង់
ចម្លងទូកដរ អរិយក្សត្រ-ភ្នំពេញ បានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង នៅចំណុចក្នុងបន្ទប់ផ្ទះ(ទីស្នាក់ការ) ស្ថិតនៅកំពង់ទូកដរ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ វ៉ាន់ រ៉ាម៉ុន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនាយករង នាយកដ្ឋានអន្តោប្រវេសន៍ និងជាម្ចាស់ភាគហ៊ុនកំពង់ចម្លងទូកដរ អរិយក្សត្រ-ភ្នំពេញ មានទីលំនៅផ្ទះលេខ ៣៣៤EOZ ភូមិ៤ ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
វត្ថុតាងចាប់យករួមមាន៖ អាវុធខ្លី ០១ដើម ម៉ាក K59,បង់ ០៣, គ្រាប់ ១៧ គ្រាប់ , សំបកគ្រាប់ ០១, ក្បាលគ្រាប់ ០១។
មុនពេលកើតហេតុឈ្មោះ វ៉េង ដារិទ្ធ ជាតំណាងឲ្យឈ្មោះ វ៉ាន់ រ៉ាម៉ុន ក្នុងការមើលខុសត្រូវកំពង់ចម្លង បានចូលក្នុងផ្ទះរបស់ឈ្មោះ វ៉ាន់ រ៉ាម៉ុន ដើម្បីបូមប្រេង ពេលចូលទ្វាររបង បិទខ្ទាស់គន្លឹះក្នុងជាប់ ឈ្មោះ វ៉េង ដារិទ្ធ ក៏ផ្លោះរបងចូលរៀបទុយោប្រេង ហើយឈ្មោះ វ៉េង ដារិទ្ធ ក៏បានទៅគោះទ្វារបន្ទប់ឈ្មោះ វ៉ាន់ រ៉ាម៉ុន តែមិនឮ ក៏ច្រានទ្វារចូលទៅ ឃើញឈ្មោះវ៉ាន់ រ៉ាម៉ុន ដេកស្លាប់លើគ្រែដែក ក្រាលពូក និងហូរឈាមពេញ លើឥដ្ឋការ៉ូ បន្ទាប់មកក៏រាយការណ៍ជូនសមត្ថកិច្ច។
ករណីនេះ កម្លាំងជំនាញបច្ចេកស្រុក សហការ ជាមួយកម្លាំងជំនាញបច្ចេកទេសខេត្ត និង ពេទ្យ មណ្ឌលសុខភាពអរិយក្សត្រ មេឃុំ ភូមិ បានចូលរួម ពិនិត្យសាកសព បានសន្និដ្ឋានថា ជនរងគ្រោះធ្វើអត្តឃាត សម្លាប់ខ្លួន បាញ់ខ្លួនឯង ដោយប្រើបាស់អាវុធខ្លី K59 របស់ខ្លួនឯង បាញ់ចំនួន ១គ្រាប់ ចំណុចលើសៀតផ្កាខាងស្ដាំ ធ្លាយមកសៀតផ្កា ខាងខាងឆ្វេង ស្លាប់នៅលើគ្រែ ជើងម្ខាងគងនៅលើកៅអីបង្អែក ក្នុងសភាព ពាក់ស្បែកជើង និង ស្រោមជើង ។ ចំណែកមូលហេតុ ៖ មានវិបត្តិ៕
មតិយោបល់