កំពង់ស្ពឺៈ មុខសញ្ញាបង្ករបួសស្នាមដោយចេតនាត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ «បង្ករបួសស្នាមដោយចេតនា» ប្រព្រឹត្តកាល ពីថៃ្ងទី២៧ ខែមករា ឆ្នាំ២០០៨ នៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោយប្រព្រឹត្ដបទល្មើសជនសង្ស័យឈ្មោះ ប៊ុន ចាន់សោភ័ណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិព្រះខែ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានគេចខ្លួនរហូត។ លុះដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានកម្លាំងនគរបាលក្រុងច្បារមនធ្វើការឃាត់ខ្លួនបាននៅចំណុចភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ៩យប់ តាមការបញ្ជាក់មុខសញ្ញានេះក្រោយគេចខ្លួនគឺបានធ្វើចំណាកស្រុកចេញ-ចូលក្រៅភូមិសាស្រ្ដ ។
បច្ចុប្បន្នមុខសញ្ញាសង្ស័យពាក់ព័ន្ធនិងករណីខាងលើ ត្រូវបានកម្លាំងនគរបាលក្រុងច្បារមនធ្វើការបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


មតិយោបល់