ព័ត៌មានជាតិ

Windows 7 នៅតែ​ខ្លាំង​ជាង Windows 8

​សុំទោស Microsoft មើល​ទៅ​ប្រព័ន្ធ​ដំណើរការ Windows 8 ប្រហែលជា​មិន​អាច​យកឈ្នះ Windows 7 បាន​នោះ​ទេ បើ​ទោះបីជា​ខំ​ជំរុញ​ឲ្យមាន​ការប្រើ Windows 8 ពី​សំណាក់​ក្រុមហ៊ុន​ក្ដី​។​
​យោងតាម​របាយការណ៍​របស់ Net Applications បានបង្ហាញ​ថា ការកើនឡើង​នៃ​អ្នកប្រើប្រាស់ Windows 8 និង Windows 8.1 នៅក្នុង​ខែ​វិច្ឆិកា មាន​ត្រឹមតែ ០,០៥​ភាគរយ​ប៉ុណ្ណោះ ខណៈ​ដែល Windows 7 កើនឡើង ០,២២​ភាគរយ​។​

​ក្រុមហ៊ុន Microsoft បាន​ជំរុញ​ឲ្យ​អ្នកប្រើ Windows XP ធ្វើការ Upgrade ទៅប្រើ Windows 8 ប៉ុន្តែ​ជាក់ស្ដែង​អ្នក​ប្រើប្រាស់​មិន​បាន Upgrade ទៅប្រើ Windows 8 នោះទេ​គឺ​ពួក​គេ​ប្រើ Windows 7 ទៅវិញ​។ ហេតុ​ផង​តែមួយគត់​គឺ​អ្នក​ប្រើ​ភាគច្រើន​មិន​ទាន់​យល់ច្បាស់​ពី​លក្ខណៈ​ពិសេស​នៃ Windows 8 ហើយ​បាន​និយាយថា វា​ពិបាក​ក្នុង​ការប្រើ​។​

​ក្រុមអ្នកវិភាគ ភាគច្រើន​បាន​យល់ឃើញថា អ្នកប្រើប្រាស់ Windows 7 ភាគច្រើន​គឺជា​អ្នកប្រើប្រាស់​ធម្មតា (Normal user) ដូច្នេះ​គាត់​ពិបាក​ក្នុង​ការបត់បែន​មក​ប្រើ Windows 8 ប៉ុន្តែ​ពួកគេ​នឹង​ចាប់​អារម្មណ៍​វា​នៅ​ពេល​ដែល Microsoft ព្យាយាម​បង្ហាញ​ពី​លក្ខណៈ​ល្អៗ​របស់ Windows 8៕​
Windows-7-vs-Windows-8

មតិយោបល់