កោះកុងៈ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ មានករណីក្មេងធ្លាក់ទឹកលង់ស្លាប់ នៅចំណុចផែទិញផលនេសាទ របស់ឈ្មោះ តាំងកេ ស្ថិតក្នុង ភូមិ-ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង។
តាមការបញ្ជាក់របស់ឪពុកក្មេងរងគ្រោះ ឪពុកឈ្មោះ ញ៉ាញ់ វ័យ អាយុ ៣៨ ឆ្នាំ មុខរបរនេសាទ បានឲ្យដឹងថា កូនរបស់គាត់មានឈ្មោះ ញ៉ាញ់ ដាវិន ភេទប្រុស អាយុ៤ ឆ្នាំ នៅពេលដែលគាត់ត្រលប់មកពីនេសាទវិញ បានយកត្រីទៅលក់ ពេលនោះកូនរបស់គាត់ក៏នៅអង្គុយលេងទូរស័ព្ទនៅទីនោះដែរ ហើយគាត់រវល់លក់ត្រីទើប មិនបានចាប់អារម្មណ៍ មើលកូន រហូតគាត់លក់ត្រីរួច មិនឃើញកូន គាត់ស្មានថាកូនគាត់ទៅផ្ទះមុនគាត់ ហើយគាត់ក៏តាមទៅមើល ពេលទៅដល់ផ្ទះមិនឃើញកូន រួចក៏ឆោឡោនាំគ្នារក ស្រាប់តែឃើញកូនរបស់គាត់ធ្លាក់ទឹក លង់ស្លាប់បាត់ទៅហើយ។
បច្ចុប្បន្ន សពក្មេងរងគ្រោះត្រូវបានឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់