ព័ត៌មានជាតិ

មិនខ្នោះមានតែចំលែក! ចូលដល់ប៉ុស្តិ៍ហើយនៅស្ទុះមកវាយជនរងគ្រោះដួលដេកក្រោមតុទៀត

កណ្តាល: ករណីហិង្សាដោយចេតនាកើតឡើងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង២និង៣០នាទីចំណុច ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ០២នាក់
១-ឈ្មោះទឹម សារ៉ន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅកន្លែងកើតហតុ មុខរបរជាង ម៉ាស៊ីនត្រជាក់។
២-ឈ្មោះ គឹម សារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលបមុខរបរ ជាងម៉ាស៊ីនត្រជាក់។
ចំណែកជនសង្ស័យ០១នាក់៖
-ឈ្មោះ សេង ចន្ទ័រត្ន័ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅមុខរបរនៅផ្ទះ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក កាំបិតប៉័ងតោដងឈើចំនួន១ ។
តាមប្រភពព័ត៌មានកាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះទី១បានជិះម៉ូតូតែម្នាក់ឯងមកដល់គល់ស្ពានក្រពើហារ ស្រាប់តែជួបនឹងជនសង្ស័យខាងលើ មានសៀតកាំបិតប៉័ងតោជាប់ចង្កេះហើយ បានទះជនរងគ្រោះ១ដៃពេលនោះជនរងគ្រោះបានបើកម៉ូតូរត់គេច ចំនែកជនសង្ស័យបានម៉ូតូដេញតាមរហូត ក៏ជួបនឹងសមត្ថកិច្ចឃាត់ខ្លួនបានរួមនឹងវត្ថុតាងយកមកសាកសួរនៅប៉ុស្តិ៍ដើមមៀន។
នៅពេលមកដល់ប៉ុស្តិ៍ដើមមៀន ជនរងគ្រោះទី១ក៏បានមកជាមួយជនរងគ្រោះទី២ដើម្បីឲ្យសមត្ថកិច្ចសាកសួរ នៅ ពេលកំពុងសាកសួរស្រាប់តែជនសង្ស័យស្ទុះមកវាយ ជនរងគ្រោះទី២បណ្តាលឲ្យដួលដេកក្រោមតុតែម្តង។
ក្រោយកើតហេតុជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននិងកសាងសំណុំរឿងដើម្បី ចាត់ការតាមនីតិវិធី៕

 

មតិយោបល់