ព័ត៌មានជាតិ

យុវជនកម្មករសំណង់ម្នាក់ ត្រូវរថយន្តបត់ឆ្វេងបុកបណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ: នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២០និង៣៥នាទី ចំណុចខាងកើតផ្ទះលេខ២៨១ លើផ្លូវបេតុងព្រៃសចម្ការដូង ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនឹងម៉ូតូ បណ្តាលឲ្យមនុស្សប្រុសម្នាក់រងរបួសធ្ងន់សំរាកព្យាបាលនៅគ្លីនិចឯកជនសួគ៌ា ។

រថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2R-7393 (អ្នកបើកបរពុំស្គាល់អត្តសញ្ញាណគេចខ្លួនបន្សល់ទុករថយន្ត)
បើកបរក្នុងទិសដៅពីកើតទៅលិចបត់ឆ្វេងឆ្លងផ្លូវ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូមួយគ្រឿងដែលបើកបរពីលិចទៅកើតមកបុកចំពីចំហៀងខាងស្តាំ បណ្តាលឲ្យដួលបោកតែម្តង។
ម៉ូតូមួយគ្រឿងម៉ាក ហុងដា ហ្សូមមើអ៊ិច ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AF-5291 បើកបរដោយឈ្មោះ ចាន់ ផា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅភូមិកណ្តាល ឃុំកណ្តាល ស្រុកលើកដែក ខេត្តកណ្តាល (រងរបួសធ្ងន់សំរាកព្យបាលនៅគ្លីនិចឯកជនសួគ៌ា)

មូលហេតុ៖ មកពីភាគីរថយន្ត បត់ឆ្វេងឆ្លងផ្លូវមិនគោរពសិទ្ធិអាទិភាពផ្លូវត្រង់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះវាស់វែងយករថយន្តនិងម៉ូតូ មករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់