ឧត្តរមានជ័យៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបានកើតឡើង ខណៈដែលមានក្មេងទំនើង បានដេញវាយគ្នាយ៉ាងអាណាធិបតេយ្យតាមទីសាធារណៈ ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបបានចំនួន ៦នាក់ ដកហូតបានម៉ូតូ ២គ្រឿង ពូថៅ១និងដាវចំនួន១ផងដែរ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខកាស៊ីណូសាង៉ាំរីស៊ត ភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
បច្ចុប្បន្នជនសង្ស័យជាក្មេងទំនើងទាំង៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់