ពោធិ៍សាត់ៈ បុរសម្នាក់សម្រេចចិត្តធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ត្រង់ចំណុចទួលរវាកោង ស្ថិតនៅភូមិអូរអាចម៌កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១២ និង ៤៦នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ។
ជនរងគ្រោះឈ្មោះ អ៊ុក ប៊ុនឈឿន ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ។ ចំណែកប្រពន្ធឈ្មោះ រ៉េន ចាន់សួន អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មានកូនប្រុសម្នាក់ (លែងលះ)។
មានទីលំនៅភូមិអូរអាចម៌កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ដំណើររឿង៖ នាពេលកន្លងមក ជនរងគ្រោះតែងតែព្យាយាមសម្លាប់ខ្លួន ដោយផឹកថ្នាំបាញ់ស្រូវតែត្រូវបានគ្រួសារយកទៅសង្គ្រោះទាន់នៅមន្ទីរពេទ្យ បន្ទាប់មកយកខ្សែចងកទៀតប៉ុន្តែជីវិតមិនទាន់អស់ក៏ដាច់ខ្សែធ្លាក់មកដី ប៉ុន្តែមកដល់ថ្ងៃកើតហេតុខណៈម្ដាយចុះទៅច្រូតស្រូវ ឡើងមកវិញឃើញកូនចងកនឹងខ្សែអង្រឹងជាប់មែកស្ដៅកំពស់៣.៥០ម៉ែត្រស្លាប់បាត់ទៅហើយ។
មូលហេតុ៖ ជនរងគ្រោះមានជំងឺសសៃប្រសាទ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនប្រាកដមែន និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់