ស្ទឹងត្រែងៈ ជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្ម កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយគេចខ្លួនចេញពីភ្នំពេញទៅលាក់ខ្លួននៅខេត្តស្ទឹងត្រែង ពេលនេះត្រូវបាននគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលខេត្តស្ទឹងត្រែងចាប់ខ្លួនបានហើយកាលពីល្ងាច ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
សូមបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ជឹង ប៊ុននីន ហៅក្រៅ ជឹង នីន ហៅនីន ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដោយមានដីកាសាលាដំបូងរាជធានីភ្នំពេញ ឲ្យចូលទៅបង្ហាញខ្លួននៅអធិការខណ្ឌសែនសុខមុនថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
ពេលនេះជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់៕


មតិយោបល់