សៀមរាបៈ យោងតាមផេក ផ្សព្វផ្សាយអប់រំក្រសូងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានចុះបង្ក្រាបកន្លែងរកស៊ីផ្លូវភេទដែលជ្រកក្រោមផ្លាកទីតាំងម៉ាស្សាយីហោ៨៩៨៩ ក្នុងភូមិខ្នា សង្កាត់ជ្រាច ក្រុមសៀមរាប ខេត្តសៀមរាប។
តាមប្រសាសន៍របស់លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៨និង៣០នាទី មុនកម្លាំងធ្វើសកម្មភាព កម្លាំងជំនាញបានចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានថៅកែហាងម៉ាស្សាម្នាក់ឈ្មោះ ហ៊ុន ចាន់សេន ភេទស្រី អាយុ៣២ឆ្នាំ បានឃាត់ខ្លួនបានបញ្ជាលោក កើត វណ្ណារេត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ព្រមទាំងស្ត្រីរកស៊ីផ្លូវភេទបានចំនួន៥នាក់ផងដែរ។
លោកបានបញ្ជាក់បន្ថែមទៀតថា៖ ក្រោយពីការឃាត់ខ្លួនថៅកែ ម៉ាស្សារួច កម្លាំងជំនាញបានរៀបចំបញ្ជូនស្ត្រីរកស៊ីផ្លូវភេទទាំង៥នាក់ទៅមន្ទីរសង្គមកិច្ចខេត្តដើម្បីអប់រំកែប្រែ និងផ្តល់ជំនាញផ្សេងៗដែលពួកគាត់អាចទទួលយកបានផងដែរ៕
មតិយោបល់