ព័ត៌មានជាតិ

ផ្ទុះធុងហ្គាសឆេះចំបើងនៅ…

កំពង់ធំ: ថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ ២០២០ មានករណីឆេះធុងហ្គាសចំនួន០១លើកនិងករណីឆេះចំបើងចំនួន០១លើក
១.វេលាម៉ោង2និង០០នាទីស្ថិតនៅចំណុចកន្លែងតាំងពិព័ណ៌ក្នុង ភូមិបល្ល័ង្ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន។
មូលហេតុ :បណ្តាលមកពីធ្លាយទុយោធុងហ្គាស។
រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបានចេញអន្តរាគមន៍ចំនួន០៣គ្រឿងតែមិនបានប្រើប្រាស់ទឹកនោះទេដោយប្រជាពលរដ្ឋបានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យអស់ចំនួន០៤បំពង់រលត់ទាំងស្រុង។
ករណីខាងលើបណ្តាលឱ្យរងរបួសស្រាលមនុស្សប្រុសចំនួន០២នាក់មានទីលំនៅមកពីខេត្តបន្ទាយមានជ័យ ជនរងគ្រោះទាំងពីរត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត។ ២.វេលាម៉ោង១២:៣៥នាទីករណីភ្លើងឆេះចំបើងចំនួន០១លើក ស្ថិតនៅភូមិអូរសំបួរ ឃុំក្តីដូង ស្រុកកំពង់ស្វាយ។
-ម្ចាស់ចំបើងឈ្មោះ ទ្រី សុខា ភេទស្រី អាយុ៥៨ឆ្នាំ។
មូលហេតុ:ក្មេងដុតភ្លើងលេងក្បែរចំបើងបណ្តាលឱ្យរាលឆេះ។ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយបានចេញអន្តរាគមន៍ចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០១រថយន្តស្មើនិង០៤ម៉ែត្រគុបរលត់ទាំងស្រុង
កម្លាំងចុះអន្តរាគមន៍សរុបចំនួន០៤នាក់៕

 

មតិយោបល់