ព័ត៌មានជាតិ

ហេតុអ្វី​ស្ថានភាព​កូវីដ​នៅក្នុង​ប្រទេស​ឥណ្ឌា​មាន​សភាព​ធ្ងន់​ធ្ងរ​ខ្លាំង​?

តាមពិតទៅ​ កាលពីខែមករា​ ដើមឆ្នាំ​ ២០២១នេះ​ ការ​ឆ្លងរាលដាលខ្លាំង​នៃ​ជំងឺកូវីដ​ត្រូវបាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាលឥណ្ឌា​គួរឲ្យកត់សម្គាល់​។ ក៏ប៉ុន្តែ​បន្តិច​ក្រោយមក​ ស្ថានភាព​កូវីដ​នៅឥណ្ឌា​បាន​វិវត្តន៍​កាន់តែ​អាក្រក់ទៅៗ​ រហូត​ជាប់កំណត់ត្រា​ពិភពលោក​ ខាងមាន​អ្នកឆ្លង​ និងអ្នកស្លាប់​ប្រចាំ​ថ្ងៃ​ខ្ពស់​ផុតគេ។

គេសង្កេតឃើញថា​ ករណីឆ្លងកូវីដ​នៅក្នុងប្រទេសឥណ្ឌា​ ផ្ទុះកើនមកវិញ​ខ្លាំង​យ៉ាង​ឆាប់​រហ័ស​ក្នុងរយៈពេលមួយខែ​កន្លងមកនេះ​។ មូលហេតុចំបង​នៅពី​ក្រោយ​រលកឆ្លង​ដ៏ធំនេះ​ ទី១​ គឺដោយសារ​វិធានាការ​សុវត្ថិភាព​ធូររលុង​របស់អាជ្ញាធរឥណ្ឌា​ ដែល​បាន​អនុញ្ញាត​ឲ្យ​មនុស្សម្នា​ណែនណាន់​តាន់តាប់រាប់លាននាក់ ចូលរួមក្នុងពិធីបុណ្យ​សាសនាហិណ្ឌូមួយនៅឯទន្លេគង្គារ កាលពី​ថ្ងៃទី១២ មេសា ២០២១​។ ចំណែក​ មូលហេតុទី​២​ គឺ​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ ដែល​មាន​ចំនួន​ច្រើន​ យ៉ាងហោច ៦ នៅក្នុង​ប្រទេស​ឥណ្ឌា​។

ចំពោះ​ ការ​អនុញ្ញាត​ឲ្យ​ប្រជាជន​ចំនួន​ដល់​រាប់លាននាក់​ ប្រជ្រៀត​គ្នា​ណែនចង្អៀត​ ចូលរួម​ក្នុង​ពិធី​បុណ្យសាសនា​ រដ្ឋាភិបាលឥណ្ឌា​ទទួលរង​នូវការរិះគន់​ខ្លាំង​ថា​បាន​ព្រងើយ​កន្តើយ ​គ្មានដាក់​ការប្រុងប្រយ័ត្ន​ខ្ពស់ រក្សាគម្លាត​ទាល់តែសោះ​ រហូតបណ្តាល​ឲ្យផ្ទុះករណីឆ្លងខ្លាំង​ប្រៀប​ដូច​រលក​យក្សស៊ូណាមី​ដូច្នោះ​។

 

ប្រភព៖​ RFI​​

 

មតិយោបល់