ព័ត៌មានជាតិ

ប​ច្ចេ​ក​ទេ​ស​ ​៥​យ៉ា​ង​មិ​ន​ធ្វើ​ឲ្យ​សិ​ច​ធុ​ញ​ថ​ប់​

ប្រសិនបើពេលណាមួយ ការងារសិចរបស់លោកអ្នក ធ្លាក់ទៅក្នុងសភាពធុញថប់ សូមសាកល្បងតាម ការ​ណែ​នាំ​របស់​ក្រុមអ្នក ជំនាញដូចខាងក្រោមនេះនោះ​ធានា​ថា ការងារសិចរបស់លោកអ្នកប្រាកដជា មានភាពផ្អែមល្ហែម និង មានអារម្មណ៍សិចកាន់តែប្រសើរឡើង។

sex-today

១. មានការពេញចិត្តចំពោះខ្លួនឯង
នៅខណៈពេលស្ថិតក្នុងសភាពស្លៀកខ្យល់ដណ្តប់មេឃ មានស្ត្រីជាង៨០ភាគរយ​ដែល​មាន​បញ្ហា​រឿង​សំឡឹង​មើល​រាងកាយ​ខ្លួនឯង​នៅ​ក្នុង​ផ្លូវ​អាក្រក់។ ដើម្បីបង្កើន​ភាព​ជឿជាក់ដល់ខ្លួនឯង សាកល្បងសំឡឹងមើល​សុភាព​ស្ត្រី​ស្រស់​ស្អាត​ដែលស្ថិតនៅជុំវិញខ្លួនឯង ដែលក្នុងនោះមានច្រើនបែបច្រើនសណ្ឋាន។បន្ទាប់​មក​ក្រើនរំឭក​ខ្លួនឯងថា រឿង​សម្រស់មិនមែនមានតែមួយនោះទេ រួចហើយសួរទៅដៃគូរបស់អ្នកថា គេពេញចិត្តចំណែក​ណា​មួយ​ដែលមាននៅ លើរាងកាយអ្នកច្រើនជាងគេ។ កត់​ត្រា​វាទុក ដើម្បីទុកអានរាល់ព្រឹក​ហើយ​ចុង​ក្រោយ​ត្រូវ​សរសើរវាដោយខ្លួនឯង យ៉ាងហោចណាស់មួយសប្តាហ៍ឲ្យបានម្តង។
ឈរនៅមុខកញ្ចក់ឆ្លុះដោយគ្មានស្លៀក ឬដណ្តប់អ្វីទាំងអស់ រួចហើយសម្លឹងមើលត្រង់ចំណែកដែល​អ្នកពេញ​ចិត្ត​ជាង​គេ រួចហើយប្រើដៃខ្លួនឯងបំបោសអង្អែលនៅ​ត្រង់​​នោះ ព្រមទាំងពោលពាក្យថាខ្លួនឯ​ង​ពេញ​ចិត្ត​ត្រង់​ណា​ដើម្បី​ជួយ​ឲ្យ​អារម្មណ៍របស់អ្នកបានរឹងមាំកាន់តែខ្លាំងឡើង។

២. សាងទំនាក់ទំនងគ្នារវាងរាងកាយ និងផ្លូវចិត្ត
ណែនាំឲ្យព្យាយាមគិតទៅដល់ពេលវេលាណាមួយដែលលោកអ្នកមានអារម្មណ៍ល្អចំពោះ ខ្លួនឯងច្រើនជាងគេហើយ​ផ្តោត​សមាធិម​លើខ្លួនឯង​បានច្រើន​ជាង​គេ​បំផុត​។ បន្ទាប់មក ព្យាយាមធ្វើអ្វីមួយដែលធ្វើឲ្យខ្លួន​ឯង​មាន​អារម្មណ៍​ល្អ​បំផុតយ៉ាងហោចណាស់ក្នុងមួយថ្ងៃឲ្យបានម្តង។ ​ក្រៅ​ពីនោះព្យាយាមស្លៀកសម្លៀក​បំពាក់ណា​មួយ ដែល​ខ្លួន​ឯង​ពេញ​ចិត្ត​បំផុត​ពេលទៅណាមកណាទៀតផង ។

៣. ផ្អាកការងារនៅលើគ្រែ
ក្រោយពេលស្តាប់ឮហើយអាចមានការភ្ញាក់ផ្អើលតែកុំភ្លេចថា វាមានប្រសិទ្ធភាពបំផុត ព្រោះក្រោយ​ពេល​អ្នក​ប្រាប់​ខ្លួន​ឯងថា អ្នកមិនអាចធ្វើអ្វីបាននោះអ្នកនឹ​ង​មាន​អារម្មណ៍​ចង់ធ្វើ វាកាន់តែខ្លាំងឡើង។ រឿងនេះវាក៏ជារឿង​ពិត​ដែល​អាច​កើតនៅក្នុងបន្ទប់ដេក បានដូចគ្នា ជាពិសេសប្រសិនបើ​អ្នក​ទាំង​ពីរ​បាន​រស់​នៅ​ជា​មួយ​គ្នា​អស់​​រយៈ​ពេល​​យូរ​មក​ហើយ​នោះ នោះសិចរបស់​អ្នក​នឹង​ចាប់​ផ្តើម​ដោយ​ស្វ័យប្រវត្តិ។ សាកល្បងបម្រែបម្រួលមកយកចិត្តទុកដាក់ចំពោះរឿងនេះឲ្យបានកាន់តែច្រើនរួច​ហើយ​ញុះញង់ខ្លួនឯង និង​ដៃគូ​ដោយ​ប្រើ​វិធីដោះសម្លៀកបំពាក់ ហើយបើកភ្លើងរាត្រី។ បន្ទាប់មកពិនិត្យមើលរាងកាយគ្នាទៅវិញទៅមក នោះ​នឹង​មាន​អារម្មណ៍​រំភើប រហូតដល់មិនអាចទ្រាំបាន។ ចុងក្រោយផ្អាកសិចមួយ ឬពីរយប់ប្រសិន​បើ​អាច​ធ្វើ​បាន​ដើម្បី​ឲ្យ ចំណង់សិចរបស់អ្នកផ្តោតអារម្មណ៍កាន់តែខ្លាំង ។

៤. បន្ថែមភាពទំនើប
ក្រោយពេលបានរស់នៅជាមួយគ្នា ២-៣ ឆ្នាំអារម្មណ៍រមែងធុញថប់ តែផ្ទុយទៅវិញ អ្នកទាំងពីរ គួរ​ទទួល​បាន​របស់​ដែល​ល្អ​ជាង​នេះ ។តាមការងារ​ពិសោធន៍​រក​ឃើញ​ថា កិច្ចការថ្មី និង​ភាព​ភ្ញាក់ផ្អើល​អាច​ភ្ញោច​ខួរ​ក្បាល​ឲ្យ​សាង​ដូប៉ាមីន​ដែល​ជា​សារជាតិ ម៉្យាងមានទំនាក់ទំនងជាមួយសរសៃប្រសាទដ៏សំខាន់​បំផុត​សម្រាប់​តម្រូវ​ការ​ផ្លូវភេទ។ គួរធ្វើអ្វីខ្លះៗដែលសាងភាព អូសទាញនៅក្រៅបន្ទប់គេងដើម្បីឲ្យកម្រិត ដូប៉ាមីនស្ទុះឡើងខ្ពស់ឈាន​ទៅ​រក​លក្ខណៈ​ត្រៀម​ គ្រប់​គ្រាន់​ក្នុង​រឿង​លើ​គ្រែ។

៥. ប្រាប់គេពីវិធីដែលជួយឲ្យអ្នកកើតមានអារម្មណ៍
បុរសគេត្រូវការធ្វើជាតួឯករបស់អ្នកនៅក្នុងរឿងសិច។ ពួកគេរមែងអន្ទះសារចង់ឲ្យអ្នក ប្រាប់ខ្លួនគេថា អ្វីដែល​អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ។ ជួយគេនិង​ជួយខ្លួន​ឯង​​ដោយ​ការ បង្ហាញឲ្យគេឃើញថា អ្វីខ្លះដែល​ជួយ​សាង​អារម្មណ៍​នាង​បាន​។ ភាគីបុរសប្រាកដជាធ្វើតាម ប៉ុន្តែភាគីបុរសកុំភ្លេចយកដៃដាក់ទៅលើទ្រូងរបស់នាងរួច​ហើយ​​នាំ​ផ្លូវ​នាង​ទៅ​កាន់​ទីធ្ងន់​ ស្រាល ដែលនេះជាវិធីតែមួយគត់ដែលនាងអាចដឹងបានថា វិធីអ្វីៗដែលភាគីបុរស​ប្រើ​គឺ​បាន​ផល​ល្អ​បំផុត​​សម្រាប់​​ជួយ​ឲ្យ​នាង​ទៅដល់​ចំណុច​កំពូលនៃសិច៕

មតិយោបល់