ពោធិ៍សាត់ៈ កាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០១៨ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ១៦០-១៦១ នៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលយុវជនម្នាក់រងរបួសធ្ងន់។
រថយន្តបង្កម៉ាក RANGER ពណ៌ស ពាក់ស្លាកលេខ រដ្ឋ.0438 បើកបរពីកើតទៅលិច បើកបរដោយឈ្មោះ អៀម សុខភីនី អាយុ៥៨ឆ្នាំ ភេទប្រុស មុខរបរ ជាប្រធានមន្ទីរសុខាភិបាល ខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1A-7379 បើកបរស្របទិសគ្នា ដោយឈ្មោះ រៀម រក្សា អាយុ១៥ឆ្នាំ ភេទប្រុស មានលំនៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ រងរបួសធ្ងន់ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។
ចំពោះករណីនេះ រថយន្ដនិងម៉ូតូបានយក មករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកក្រគរ ជាបណ្តោះអាសន្ន៕
មតិយោបល់