ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុ

កណ្តាល: នៅថ្ងៃពុធ ០៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង ២០និង១៥នាទី នៅលើផ្លូវលេខ ៣៨១A ភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ ទឹកមាស ផ្លាកលេខ 2V4027 បើកបរដោយឈ្មោះ ជីវ សុខុន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិ០៣ សង្កាត់ទឹកល្អក់ទី០៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បើកបរក្នុងទិសដៅពីលិចទៅ កើតបានបុកជាម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កប់ពី ព៌ណខៀវ ពាក់ស្លាកលេខកំពង់ធំ 1P 4721 បើកបរដោយឈ្មោះ សង ដាវីត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ (ពាក់មួកសុវត្ថភាព) បើកបរក្នុងទិសដៅពីកើតទៅលិចបញ្ច្រាសទិសគ្នា ។

ករណីនេះបណ្ដាលឲ្យរងគ្រោះស្លាប់ម្នាក់(ប្រុស) នៅកន្លែងកើតហេតុ ។

សន្និដ្ឋាន: អ្នកបើកបរបង្កហេតុខាងលើ បើកបរមិនប្រកាន់ស្តាំ ខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកបរខាងលើ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួន ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគររដ្ឋបាលព្រែកតាមាក់ ក្រោយមកជំនាញបានសហការ ជាមួយនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកតាមាក់ចុះកសាងសំណុំរឿង និងវាស់វែងកន្លែងកើតហេតុ និងបានប្រគល់សពជនរងគ្រោះ ឲ្យទៅគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី និងដកហូតវត្ថុតាងទាំងពីរគ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ព្រមទាំងនាំអ្នកបើកបររថយន្តមកអធិការនឹងបានត្រួតពិនិត្យ វាស់ជាតិអាកុលឃើញថា មានកម្រិតជាតិអាកុល (០.៦១) មីលីក្រាមក្នុង១ខ្យល់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់