ព័ត៌មានជាតិ

បុរសជើងខ្លាំង ឈ្លោះគ្នាជាមនុស្សស្រី ក្តៅចិត្តទាញកាំបិតផ្គាក់ដេញកាប់ ចុងក្រោយគុក

បាត់ដំបង: ជនសង្ស័យម្នាក់ ត្រូវបានកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួន ខណ:ដែលយកកាំបិត​ខ្វែវ​ដេញ​កាប់​ស្ត្រី​ម្នាក់ដែលមានជម្លោះជាមួយគ្នា បង្កការភិតភ័យយ៉ាងខ្លាំង។

ករណីនេះកើតឡើងនៅម៉ោង២និង៣០នាទីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ​ភូមិ​ខ្សាច់​ពោ​យ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះ សួន សំណាង (ហៅ​ក្រៅផ្លូ​ញ) ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរកម្មករ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ទេស លី​ណា (ហៅ​ក្រៅមុំ) ភេទ​ស្រី អាយុ​៣០ឆ្នាំ​។

បច្ចុប្បន្នជនសង្ស័យខាតលើត្រូវបានកងរាជអាវុធហត្ថ ធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

មតិយោបល់