ព័ត៌មានជាតិ

អង្គរក្ស​ស្រី​កំពុង​ពេញនិយម​នៅ​ចិន​

​អង្គរក្ស​ស្រី​កំពុង​ពេញនិយម​នៅលើ ទីផ្សារ​ការងារ​ដ៏​ចង្អៀត​ក្នុងប្រទេស​ចិន ដោយសារ​តែ​អង្គរក្ស​ស្រី​អាចជួយ​ផឹក ស្រា​ជំនួស​ម្ចាស់់ អាច​ធ្វើ​ជា​លេខា​ផ្ទាល់ ជា​ជំនួយការ​ផ្ទាល់ ទីប្រឹក្សា​ផ្ទាល់ ហើយ នៅពេល​ចាំបាច់ ស្ដ្រី​នោះ​អាច​បង្ហាញ ស្នាដៃ​ការពារ​ម្ចាស់​នៅ​ពេល​ដែល​សត្រូវ វាយប្រហារ ទាំងនោះ​ហើយ​បានជា អង្គរក្ស​ស្រី​នៅ​ចិន​កំពុង​ពេញនិយម​យ៉ាង ខ្លាំង​សម្រាប់​ក្រុម​អ្នក​មាន​ជ្រើសរើស ការពារ​ខ្លួន ។​ពេល​កន្លងមក​ថ្មីៗ នៅក្នុង​ការដេញ ថ្លៃ​ស្ដ្រី​ដែល​មាន​សមត្ថភាព​បាន​ធ្វើឡើង នៅ​ទីក្រុង​ប៉េកាំង ស្ដ្រី​ដែល​មាន​សម្រស់ ស្រស់ស្អាត​មាន​ក្បាច់គុន​ពូកែ​ឈ្មោះ Xiao Mai ជា​ជនជាតិ Yantai ត្រូវបាន សេដ្ឋី​១​រូប​យក​ធ្វើជា​អង្គរក្ស​ក្នុងតម្លៃ​មួយ យ៉ាងខ្ពស់ គឺ​រហូតដល់​ជិត​៤​ម៉ឺន​ដុល្លារ ក្នុង​រយៈពេល​១​ឆ្នាំ ។ នៅពេល​ដែល​ដេញ ថ្លៃ​ជ្រើសរើស​អង្គរក្ស​ឆ្នើម​ក្នុង​ការការពារ ពាណិជ្ជករ ទើប​មតិសាធារណ​ចិន​ចាប់ អារម្មណ៍​យ៉ាងខ្លាំង​បើទោះបី​អង្គរក្ស​ស្រី កើតមាន​តាំងពី​យូរលង់​ណាស់​មកហើយ​។ តម្រូវការ​អង្គ​រក្សា​ការពារ​នៅ​ចិន កើនឡើង​ខ្ពស់​ដោយសារតែ​មាន​ការ ប្រកួតប្រជែង មាន​អំពើ​ហិង្សា​កើនឡើង ខ្ពស់ ។​

​ក្រុម​អង្គរក្ស​ស្រី​ឆ្នើម​មានចំណេះ ដឹង​ខ្ពស់ អាច​ជួយ​ការងារ​ក្រៅពី​ការពារ សន្ដិសុខ គឺ​ទទួលបាន​ប្រាក់ខែ​រហូត​ដល់ រាប់​លាន​យន់ ក្នុង​១​ខែៗ អាស្រ័យទៅលើ កិច្ចព្រមព្រៀង​ការពារ​រយៈពេល​យូរ​ឬ ឆាប់ ។ ក្រៅពីនោះ​នៅ​មាន​ប្រាក់រង្វាន់ ប្រាក់​លើក​ទឹកចិ​ត្ដ​នៅពេល​ដែល​បំពេញ ការងារ​បាន​យ៉ាង​ល្អ ។​

​ប៉ុន្ដែ​អង្គរក្ស​ស្រី​ដែល​មាន​តម្លៃ​ខ្ពស់ ចាំបាច់​ត្រូវតែ​មាន​រូប​សម្បត្ដិ​ស្រស់ ស្អាត មាន​កម្ពស់​ខ្ពស់ មាន​ក្បាច់គុន ពូកែ ដែល​អាច​ផ្ដួលរំលំ​ដៃគូ​យ៉ាង​ឆាប់ បំផុត ។ ដើម្បី​ការពារ​ម្ចាស់​អង្គរក្ស​ស្រី ទាំងនោះ​មាន​តួនាទី​ទទួលខុសត្រូវ​ខ្ពស់ ប៉ុន្ដែ​មិន​អាច​សម្លាប់​មនុស្ស​បង្ក​ផល លំបាក​ដល់​ម្ចាស់ ។ ដោយ​តម្រូវការ អង្គរក្ស​ស្រី​កើនឡើង ក្រុមហ៊ុន​ហ្វឹកហ្វឺន អង្គរក្ស​ស្រី​ក៏​បាន​កើតឡើង​នៅ​គ្រប់​ទិស ទី ហើយ​ស្ដ្រី​ដែល​អាច​ចូល​ហ្វឹកហ្វឺន​នៅ ក្រុមហ៊ុន​នេះ លុះត្រាតែ​មាន​កម្ពស់ ១,៦០​ម៉ែត្រ​ឡើង ចំណេះវិជ្ជា​បញ្ចប់ មហាវិទ្យាល័យ ។​ក្នុង​ការហ្វឹកហ្វឺន​រួម មាន ហាត់​គុន បាញ់​កាំភ្លើង ពិធីការ ថតរូប ការងារ​ការិយាល័យ ផឹកស្រា ជក់បារី​…​ក្រៅពី​នេះ​ការយល់ដឹង​ពី​ច្បាប់ ជា​រឿង​សំខាន់​បំផុត​សម្រាប់​ក្លាយជា អង្គរក្ស​ដ៏​ឆ្នើម ។ ដើម្បី​បាន​ក្លាយជា​អង្គ​រក្សា​ឆ្នើម​ក្រុម ស្ដ្រី​ទាំងនោះ​ត្រូវខិតខំ​ហ្វឹកហាត់​យ៉ាង​លំ បាក​មានការ​ស៊ូទ្រាំ​នឹង​ការងារ ។​លោក វី​ង ថិ​ញ អតីតមន្ដ្រី​ទាហាន អាកាស​ដែល​ចូលនិវត្ដន៍​បាន​បើកក្រុម ហ៊ុន​បម្រើ​សេវាកម្ម​ការ​ពារ​សុវត្ថិភាព ដល់​ពាណិជ្ជករ អ្នក​មាន​ទ្រព្យសម្បត្ដិ ស្ដុកស្ដម្ភ ទទួលបាន​ជោគជ័យ​បំផុត ។ កាលពី​ឆ្នាំ​២០១០ ក្រុមហ៊ុន​របស់​លោក មាន​ក្រុម​អង្គរក្ស​ដល់​ទៅ​៣០០​នាក់ ត្រូវ បាន​គេ​ជួល​ឱ្យ​ចូលរួម​បម្រើការ​នៅ​ពិធី តាំងពិព័រណ៍​ពិភពលោក​នៅ​ក្រុង​សៀង ហៃ ក្នុងតួនាទី​អ្នកបើក​រថយន្ដ​ផ្ទាល់ លេខា​ផ្ទាល់ គ្រូពេទ្យ​ផ្ទាល់​លោក វី​ង ថិ​ញ បន្ដទៀតថា មនុស្ស​ជាច្រើន​បាន យល់ច្រឡំ​ថា អង្គរក្ស​ស្រី​ឱ្យតែ​ចេះ​ក្បាច់ គុន​ល្មម​និង​សម្រស់​ស្រស់​ស្អាត​គឺ​គ្រប់ គ្រាន់ ។ ប៉ុន្ដែ​ចំពោះ​រូប​លោក​វិញ អង្គ រក្ស​ចាំបាច់​ឆ្លងកាត់​ការហ្វឹកហ្វឺន​ពី​៣-៥ ឆ្នាំ មាន​ការយល់ដឹង​ខ្ពស់​ពី​ចិត្ដសាស្ដ្រ និង​យុទ្ធសាស្ដ្រ មាន​ភាពរឹងមាំ​នៅពេល ផឹកស្រា​ជំនួស​ម្ចាស់ និង​អាច​ស៊ូទ្រាំ​នឹង គំនាប​ខ្ពស់ មិន​ឆេវឆាវ ។ បច្ចុប្បន្ន​នៅ​ចិន​ក្រុម​អ្នក​មាន​គេ​តែង ជួស​អង្គរក្ស​ស្រី​ច្រើន​ជាង​អង្គរក្ស​ប្រុស ក្នុង​គោលដៅ​បង្ហាញ​ភាព​ថ្លៃថ្នូរ ហ៊ឺ​ហារ ឱ្យ​ស័ក្ដិសម​នឹង​អ្នកមាន ។​

​ទាំងនោះ ហើយ​បាន​ធ្វើឱ្យ​ក្រុម​ស្ដ្រី​អង្គរ​ក្សពេញ និយម​យ៉ាង​ខ្លាំង​នៅ​លើ​ទីផ្សារការងារ​និង រក​ប្រាក់ចំណូល​បាន​យ៉ាងច្រើន​ក្នុង​១​ខែៗ​។​បច្ចុប្បន្ន​ចិន មាន​មហាសេដ្ឋី​ប្រាក់ កោដិ​ដុល្លារ​ដល់​ទៅ​ជាង​៣០០​នាក់ និង សេដ្ឋី​ប្រាក់​លាន​ដុល្លារ​ជាង​១​លាន​នាក់ ដូច្នេះ​តម្រូវការ​អង្គរក្ស​ការពារ​ដ៏​ឆ្នើម ឱ្យ​ស័ក្ដិសម​ទៅ​នឹង​ប្រាក់​ចំណូល​របស់ សេដ្ឋី​ទាំងនោះ ។ ក្នុងចំណោម​សេដ្ឋី​ប្រាក់ លាន​ជាង​១​លាន​នាក់ មាន​អង្គរក្ស​ស្រី ប្រមាណ​៣០០-៤០០​នាក់ ក្រៅពីនេះ គឺ​អង្គរក្ស​ប្រុស ។ លោកស្រី Wen Cui ជា​ពាណិជ្ជករ ទទួលបាន​ជោគជ័យ​មួយរូប​បាន​បង្វែ​ការ ងារ​មក​បើក​ក្រុមហ៊ុន​អង្គរក្ស​ការពារ បានឱ្យដឹងថា អ្នកមាន​ដែល​មាន​អង្គរក្ស ស្រី​ស្រស់ស្អាត​ដើរ​កៀក ធ្វើឱ្យ​រូបរាង សង្ហា និង​កេរ​ឈ្មោះ​របស់​គេ​កាន់តែ​លិច ធ្លោ ទាំងនោះ​ហើយ​បាន​ជា​អង្គរក្ស​ស្រី ពេញនិយម​យ៉ាងខ្លាំង ។​នាង Chen Yougqing ជា​អតីត​អង្គ រក្ស​ការពារ​តារាភាពយន្ដ​ដ៏​ល្បីល្បាញ នៅ​ហុងកុង គឺ​លោក Jackie Chan ឬ ហៅថា ឈិន ឡុង ជា​អ្នក​នាំមុខ​នៅក្នុង ការហ្វឹកហ្វឺន​ក្រុម​អង្គរក្ស​ស្រី ។ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា កម្ម​អង្គរក្ស​ស្រី​៣.០០០​ក្រុមហ៊ុន​សម្រាប់ ការពារ​ដល់​អតិថិជន ។ កិច្ចព្រមព្រៀង ជួល​អង្គរក្ស​ស្រី​ការពារ​នាពេលនេះ គឺ ជួល​ជា​ក្រុម ដោយ​មាន​រថយន្ដ​២​គ្រឿង អង្គរក្ស​៦​នាក់ សម្រាប់​ការពារ​ដោយ ត្រូវ​បង់​សេវាកម្ម​រហូតដល់​៣០០០ ដុល្លារ​ក្នុង​១​ថ្ងៃ ។​ចំណែក​អតិថិជន​ដែល ចង់​ជួល​អង្គរក្ស​ស្រី​ការពារ​ត្រូវ​ចំណាយ ប្រាក់ ៣០០​ដុល្លារ​ក្នុង​១​ថ្ងៃ សម្រាប់​ក្រុម ហ៊ុន ។ ចំណែក​អង្គរក្ស​ទទួលបាន​១០០ ដុល្លារ ។ បើ​ប្រៀបធៀប​នឹង​ប្រាក់​ចំណូល មធ្យម​របស់​ពលរដ្ឋ​ចិន​មាន​តែ​១.៥០០ ដុល្លារ​ប៉ុណ្ណោះ ក្នុង​១​ឆ្នាំ ដូច្នេះ​ការងារ​ជា អង្គរក្ស​អាចជួយ​ដល់​អ្នក​ទាំងនោះ​រកប្រាក់ បាន​រហូតដល់​រាប់​ម៉ឺន​ដុល្លារ​ឯណោះ ៕​
inline8

មតិយោបល់