ប៉ៃលិនៈ កាលពីវេលាម៉ោង១១និង ០៥នាទីយប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នៅទល់មុខក្លឹបកំសាន្តហ្គោលឌិន ស្ថិតនៅក្នុងភូមិ ប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានករណីអគ្គិភ័យឆាបឆេះមួយកើតឡើង បណ្តាលឲ្យឆេះផ្ទះបាយ និងខូចខាត សម្ភារមួយចំនួន។
ម្ចាស់ផ្ទះមានឈ្មោះ ហាក់ ស្រីមុំ ភេទស្រី អាយុ៥២ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ។
ករណីខាងលើត្រូវបានកម្លាំងជំនាញការិយាល័យពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចុះមកអន្តាគមន៍ពន្លត់ទាន់ពេលវេលា។
មូលហេតុបណ្ដាលមកពីផ្ទុះកំប៉ុងហ្គាសក្នុងចង្ក្រានដាំបាយ៕
មតិយោបល់