ព័ត៌មានជាតិ

Barcelona ផ្តល់កុងត្រាថ្មីឲ្យ Pedri ដែលធ្វើឲ្យតម្លៃខ្លួនកីឡាករឡើងទៅដល់ ៦០០លានអ៊ឺរ៉ូ

បរទេស៖ ក្លឹបយក្សអេស្បាញ Barcelona បានឈានទៅដល់កិច្ចព្រមព្រៀងមួយដែលអាចធានាអំពីអនាគតរបស់កីឡាករវ័យក្មេងដ៏សំខាន់ម្នាក់របស់ក្លឹបព្រមជាមួយនឹងការចំណាយដ៏ច្រើនទៅលើកីឡាករខណៈដែលក្លឹបកំពុងមានបញ្ហាហិរញ្ញវត្ថុនៅឡើយនោះ។

The Goal ជឿជាក់ថាបានផ្តល់កុងត្រាថ្មីជាមួយនឹងតារាឆ្នើមអេស្បាញរូបនេះហើយដែលនឹងមានសុពលភាពរហូតទៅដល់ឆ្នាំ២០២៥ខណៈដែលកីឡាករពិតជាមានអារម្មណ៍រីករាយខ្លាំងបំផុតចំពោះដំណឹងនេះ។

Barca ក៏បានដាក់លក្ខខណ្ឌរួចរាល់ហើយដែរដែលមានន័យថា Pedri នឹងមានតម្លៃខ្លួនរហូតទៅដល់៦០០លានអ៊ឺរ៉ូប្រសិនបើកីឡាករឬក្លឹបណាចង់បានគាត់ចេញពីCamp Nou នៅក្រោយកិច្ចព្រមព្រៀងនេះ៕

មតិយោបល់