ព័ត៌មានជាតិ

Updated៖ ដៃជាប់ខ្នោះទើបស្រក់ទឹកភ្នែក! យុវជនម្នាក់ត្រូវសមត្ថកិច្ចវាយខ្នោះ ក្រោយឆក់នារីបុគ្គលិកក្រុមហ៊ុន

ភ្នំពេញ: កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២និង២៦នាទីរសៀល នៅចំណុចបុរីប៉េងហួត ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ យ៉ុង បញ្ញា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលបុរីឡាយគង់ ផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ ប៉ែន សុក្រនីនាថ ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៨០៣ ផ្លូវលំភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន។

វត្ថុតាងចាប់យក៖ ដែកចុងស្រួច០១ដើម សោរ លេខ៨ចំនួន០១ដើម (ជារបស់ជនសង្ស័យ) និងម៉ូតូ០១គ្រឿងម៉ាកនិច ពណ៍ខ្មៅលាយក្រហម លេខតួ+លេខម៉ាស៊ីន 300038 ពាក់ស្លាកលេខ ភ្នំពេញ 1BN 6596 (ជារបស់ជនរងគ្រោះ) ។

ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់