ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តហាយឡែនឌ័រ ស្លាក​លេខ ភ្នំពេញ 2K-5990 បុកកង់បុរសម្នាក់ប៉ើងជាច្រើនម៉ែត្រស្លាប់យ៉ាងរន្ធត់

កំពង់ឆ្នាំង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាក ហា​យ​ឡែ​ន​ឌ័​រ ព​ណ៌ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2K-5990 បានបុកបុរសម្នាក់ដែលកំពុងជិះកង់ប៉ើងជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅម៉ោង​១០​និង១០​នាទី​ព្រឹក ​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៨​ ផ្លូវជាតិ​លេខ​៥ ក្នុងភូមិសូរ្យ​វង្ស ឃុំតា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សពជន​រង​គ្រោះមានឈ្មោះ ម៉ែ​ន គល់ ភេទ​ប្រុស អាយុ​៧៨​ឆ្នាំ។ រីឯអ្នកបើករថយន្តបានចុះគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់