ព័ត៌មានជាតិ

យក​ក្រដាស់​ដុល្លារ​សែន ឆបោក​ទិញ​ខ្សែក​មាស ២ ខ្សែ​ចំនួន ១ តំឡឹង តែ​ជាប់​ជុង​

​កំពង់ធំ​៖​ស្ដ្រី​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​០៧​ខែតុលា​ឆ្នាំ​២០១៤​វេលា​ម៉ោង​១០ និង ១០​នាទី​នៅ​ផ្សារ​កំពង់ធំ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​ក្នុង​ករណី ឆរ​បោក ខ្សែរ​ក​មាស​ចំនួន​២​ខ្សែរ ទម្ងន់​១​តំឡឹង ដោយ​ប្រើប្រាស់​លុយ​ដុល្លារ​ក្លែងក្លាយ​ជា​ប្រភេទ​ប្រាក់​សំ​រាប់សែន ទិញ​យក​ខ្សែករ​មាស ប្រព្រឹត្ត​ដោយ​មនុស្ស​៣​នាក់ ទី​១​ឈ្មោះ ឆាន​នី ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ ត្រូវ​កំលាំង​នគរបាល​ឃាត​ខ្លួន​បាន​ភ្លាមៗ​និង​រឹបអូស​បាន​លុយ​ដុល្លារ​ក្លែងក្លាយ​ចំនួន​២១៧​សន្លឹក ស្មើរ​និង​២១៧០០​ដុល្លារ​ជា​ប្រភេទ​ក្រដាស់ប្រាក់​សំ​រាប់សែន ,​ទី​២ ឈ្មោះ ថា ភេទ​ស្រី អាយុ ២០​ឆ្នាំ ,​ទី​៣ ឈ្មោះ ម៉​យ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ទាំង​៣​នាក់​រស់នៅ​ក្នុងភូមិ សាលា​សន្ទុក ឃុំ​កកោះ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ។​
​ឯ​ជនរងគ្រោះ​ឈ្មោះ ដួង​សុខ គង់ ភេទ​ស្រី អាយុ​៣០​ឆ្នាំ ទីលំនៅ​នៅ​ភូមិ​ទី​០៦ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ បាន​បាត់បង់​ខ្សែរ​ក​រមាស​០២​ខ្សែរ​ទម្ងន់​០១​តំឡឹង ជា​អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារ​កំពង់ធំ​។​
​ជនល្មើស ឈ្មោះ ថា និង​ឈ្មោះ ម៉​យ ត្រូវ​បាន​រត់គេចខ្លួន​បាត់ សមត្ថកិច្ច កំពុង​តាម​ចាប់ខ្លួន ចំណែក ជនល្មើស​ឈ្មោះ ឆាន នី​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន រួច​បញ្ចូនទៅ​តុលាការ​ដើម្បី​ចាត់វិធានការ​ទៅតាម​ច្បាប់​៕​
Cheat

មតិយោបល់