ព័ត៌មានជាតិ

​បញ្ហាស្នេហា…បុរសម្នាក់ខូចចិត្ត ​ធ្វើអត្តឃាតបញ្ចប់ជីវិត​នៅលើដើមឈើ!

ពោធិ៍សាត់: សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីប្រទះឃើញសពបុរសម្នាក់ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅលើដើមឈើកម្ពស់៣ម៉ែត្រ នឹងក្រមា ​កាលពី​វេលាម៉ោង៧ព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជនរងគ្រោះមាន​​ឈ្មោះ ភាព ភៀន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុ ​មានស្រុកកំណើតនៅភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុថា ដោយសារជនរងគ្រោះមានបញ្ហាស្នេហា។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យលើសាកសព រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតចង.កសម្លាប់ខ្លួនប្រាកដមែន រួចក៏ប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់