ឧត្តរមានជ័យៈ មានករណីអគ្គិភ័យមួយបានឆាបឆេះកុដិ ក្នុងវត្តមុន្នីសែនជ័យ មួយកន្លែងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៩ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅវត្តវត្តមុន្នីសែនជ័យ ភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សូមបញ្ជាក់ថា ករណីនេះកើតឡើងដោយសារព្រះសង្ឃមួយអង្គព្រះនាម ភុំ ផាត់ អាយុ៥៣ឆ្នាំ មានសតិមិនល្អ បានបំបួសក្នុងវត្តខាងលើចំនួន៨ខែមកហើយ បានយកពូថៅកាប់អាគុយសូឡា ទើបបណ្តាលឲ្យឆាបឆេះ ហើយក្រោយកើតហេតុ ត្រូវបានព្រះគ្រូចៅអធិកាវត្តមុន្នីសែនជ័យចាប់ផ្សឹកប្រគល់ឲ្យក្រុមគ្រួសារវិញ៕
មតិយោបល់