ព័ត៌មានជាតិ

បុរសម្នាក់លោតចុះពីលើរថយន្តកែច្នៃ ក៏ត្រូវរថយន្តកិនស្លាប់​យ៉ាងអាណោចអាធ័ម

ពោធិ៍សាត់ៈ កាលពីម៉ោង​ ១២ និង២០​ នាទីថ្ងៃត្រង់ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ២០១៨​ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់លោតចុះពីលើរថយន្តកែច្នៃ ត្រូវរថយន្តកិនស្លាប់​ ត្រង់ចំណុចអូរជាំស្លា​ ភូមិឯកភាព​ ឃុំថ្មដា ស្រុងវាលវែង​។

អ្នកបើកបររថយន្តឈ្មោះ​ គីម​ រាំង​ ភេទប្រុស​ អាយុ​ ៤០​ ឆ្នាំ​ រស់នៅ​ភូមិលេខ០៧​ ឃុំអំពិលតាពក​ ស្រុក​អូរាំង​ឪ​ ខេត្ត​ត្បូង​ឃ្មុំ​។ ចំណែកសពជនរងគ្រោះឈ្មោះ​ ហ៊ាន​ ដាន​ ភេទប្រុស​ អាយុ​ ៣២​ ឆ្នាំ​ រស់នៅ​ភូមិឃុំដូចគ្នា​។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសាររថយន្ត​ឆ្លង​ខ្សែភ្លើងឆេះក្រោមកៅអីអង្គុយ ក្បែរអ្នកបើកបរ​ ទើបជនរងគ្រោះក៏លោតចុះ​ហើយបុកនឹងបង្គោលចិញ្ចើមផ្លូវ ខ្ទាតចូលក្រោមរថយន្តកិនចំមួយកំណាត់ក្រោម​ បណ្ដាលឲ្យរងរបួសធ្ងន់ (ស្លាប់ពេលបញ្ជូនទៅមណ្ឌលសុខភាពឃុំថ្មដា)។

បច្ចុប្បន្នសព ត្រូវបានក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យនៅស្រុកកំណើត​ រី​ឯវត្ថុតាងរថយន្ត សមត្ថកិច្ចយកទៅ​រក្សាទុក​នៅប៉ុស្តិ៍ថ្មដា​ រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់