ព័ត៌មានជាតិ

តុលាការ​ឥណ្ឌា​វាយតម្លៃ​លើ​ក​ការ​រឹបអូស​រោងចក្រ Nokia លើ​ការ​ជំពាក់​ពន្ធ​

​តុលាការ​នៃ​ប្រទេស​ឥណ្ឌា​បាន​ពង្រីក​សវនាការ​ទៅ​លើ​អាជ្ញាធរ​ពន្ធ​ក្នុងការ​រឹបអូស​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន Nokia ខណៈពេល​ដែល​ក្រុមហ៊ុន​មួយ​នេះ​ព្យាយាម​ជះ​លុយ​ដើម្បី​ផ្ទេរ​ទ្រព្យសម្បត្តិ​ទៅឲ្យ​ក្រុមហ៊ុន Microsoft ពាន់​ព័ន្ធ​នឹង​ការទិញ​-​លក់​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​។​

​កាល​ពី​ថ្មីៗ​នេះ ក្រុមហ៊ុន Nokia បាន​និយាយថា​ខ្លួន​ហ៊ាន​ចំណាយលុយ ២៧០​លាន​អឺរ៉ូ​សម្រាប់​បង់​ឲ្យ​អាជ្ញាធរព​ន្ធ​របស់​ឥណ្ឌា ប៉ុន្តែ​ជា​ថ្នូរ​ឲ្យ​ខ្លួន​ផ្ទេរសិទ្ធិ​កាន់កាប់​រោងចក្រ​ទៅឲ្យ​ក្រុមហ៊ុន Microsoft​។​
​រោងចក្រ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នេះ ជា​រៀង​ចក្រ​ផលិត​ទូរស័ព្ទ​ធំ​មួយ​របស់ Nokia ដែល​មាន​ប្រភព​ជិតស្និទ្ធ​រោងចក្រ​នេះ​នឹង​ត្រូវ​ផ្ទេរ​ទៅឲ្យ​ក្រុមហ៊ុន Microsoft ប៉ុន្តែ​ដោយសារ​តែ​ជាប់​ព័ន្ធ​នឹង​ពន្ធ ទើប​ធ្វើឲ្យ Nokia កើតមាន​នូវ​ការព្រួយបារម្ភ​។​

​មេធាវី​នៃ​នាយកដ្ឋាន​ពន្ធ​របស់​ឥណ្ឌា​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ក្រុមហ៊ុន​ហ្វាំង​ឡង់ Nokia បាន​ជំពាក់ ៧៨​ពាន់​លាន​រូពី (​ប្រហែល ១,២៨​ពាន់​លាន​ដុល្លារ​អាមេរិក​) ក្នុង​ការបង់ពន្ធ​។​
​ក្រុមហ៊ុន Nokia បាន​រំពឹង​ថា ជម្លោះ​រវាង​ខ្លួន ជាមួយនឹង​អាជ្ញាធរ​ពន្ធ​នៅក្នុង​ប្រទេស​ឥណ្ឌា​នឹង​មិន​ប៉ះពាល់​ដល់​កិច្ចព្រមព្រៀង​ទិញ​-​លក់ ៥,៤​ពាន់​លាន​អឺ​រូ​ជាមួយនឹង​ក្រុមហ៊ុន Microsoft ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ដើមឆ្នាំ ២០១៤៕​
India

មតិយោបល់