សៀមរាបៈ នាវេលាម៉ោង១០ព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ-សង្កាត់ ស្លក្រាម ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចុះបង្រ្កាបករណីចែកចាយរូបភាពនិងសម្ភារៈអាសអាភាសនៃកុមារ(តាមប្រព័ន្ធអ៊ិនធឺណិត)នៅក្នុងទីតាំងចំនួន ០៣ទីតាំងផ្សេងគ្នាដូចខាងក្រោម៖
១-ផ្ទះលេខ E២១ បុរីអាក់ខេត ភូមិ គ្រួស សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប ឃាត់ខ្លួនមនុស្ស ០១នាក់ រួមនឹងវត្ថុតាងមួយចំនួន។
២-ផ្ទះវីឡាជួល ភូមិ គ្រួស សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប ឃាត់ខ្លួនមនុស្ស ០៥នាក់ រួមនឹងវត្ថុតាងមួយចំនួន ។
៣-បន្ទប់លេខ ៣០៥ ផ្ទះសំណាក់ មហាមាន ភូមិ ទ្រាំង សង្កាត់ ស្លក្រាម ក្រុង/ខេត្ត សៀមរាប ឃាត់ខ្លួនមនុស្ស ០៣នាក់ រួមនឹងវត្ថុតាងមួយចំនួន។ជនសង្ស័យទាំង០៩នាក់មានឈ្មោះ ៖
១-PAN ZHIFU ភេទ ប្រុស កើតឆ្នាំ ១៩៨៨ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ G៤៣៦៧១៥៧៣ ទិដ្ឋាការប្រភេទទេសចរណ៍។
២-HUANG XINFA ភេទ ប្រុស កើតឆ្នាំ ១៩៩៥ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EE១៦២៤៨០១ ទិដ្ឋាការប្រភេទទេសចរណ៍។
៣-HUANG FULONG ភេទ ប្រុស កើតឆ្នាំ ១៩៩១ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EC៧៤០១១៥០ ទិដ្ឋាការប្រភេទ EB។
៤-WEI JIBO ភេទ ប្រុស កើតឆ្នាំ ១៩៩៦ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EE២៦២២៩៨៧ ទិដ្ឋាការប្រភេទទេសចរណ៍។
៥-GU SHENGFENG ភេទ ប្រុស កើតឆ្នាំ ១៩៩៨ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EE២០២៩២០៥ ទិដ្ឋាការប្រភេទទេសចរណ៍។
៦-LI WEIMING ភេទ ប្រុស កើតឆ្នាំ ១៩៩៣ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EE២០២៩២០៦ ទិដ្ឋាការប្រភេទទេសចរណ៍។
៧-PAN XIADONG ភេទ ប្រុស កើតឆ្នាំ ១៩៨៧ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EC២៣០៣៦២១ ទិដ្ឋាការប្រភេទ ទេសចរណ៍ ។
៨-PAN ZONGJI ភេទ ប្រុស កើតឆ្នាំ ១៩៨២ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខED១៦៦៧២០៥ ទិដ្ឋាការប្រភេទ EI។
៩-DAI GUANGQIANG ភេទ ប្រុស កើតឆ្នាំ ១៩៨៤ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EE៦៣៦៩៥៨៤ ទិដ្ឋាការប្រភេទ EI។
បច្ចុប្បន្នជនសង្ស័យទាំង៩នាក់ ត្រូវបានលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់