ព័ត៌មានជាតិ

មកទាលុយ បែរជាមកជាប់ខ្នោះ

ភ្នំពេញៈ ករណីហឹង្សាបង្ករបួសស្នាម ប្រើដៃវាយនៅថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង២និង៤០នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី2 ធ្វើការឃាត់ខ្លួនសង្ស័យចំនួន01នាក់ ពីបទហឹង្សា ( បង្ករបួសស្នាម ប្រើដៃវាយ) ប្រព្រឹត្ដិ នៅចំនុចផ្ទះជួលបន្ទប់លេខ 04 ផ្លូវ304 ក្រុមទី17 ភូមិ 2 សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ហ្វាន លឹមហេង ភេទប្រុស អាយុ 41 ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ 561 ផ្លូវលំ ភូមិ បោះអង្គាញ់ សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ ។ មុខរបរ: លក់ដូរ ( ជនសង្ស័យពុំមានសារធាតុញៀន) ។

ជនរងគ្រោះឈ្មោះ នៅ សុលីណា ភេទស្រី អាយុ 38 ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលបន្ទប់លេខ04 ផ្លូវ304 ក្រុម17 ភូមិ02 សង្កាត់បឹងកេងកងទី2 ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ មុខរបរ នៅផ្ទះ ។ (ជនរងគ្រោះ ឈាមច្រមុះ ) ។

តាមប្រភពព័ត៌មានៅមុនពេលកើតហេតុ ជនរងគ្រោះ កំពុងស្នាក់ក្នុងបន្ទប់ជួលរបស់ខ្លួន ស្រាប់តែឃើញជនសង្ស័យមក រួចជនសង្ស័យបានទារលុយចំនួន100$ ( មួយរយដុល្លាអាមេរិក) ដែលជនរងគ្រោះជំពាក់ ពេលនោះជនរងគ្រោះក៏សួររកស្ពីកឃ័ររបស់ខ្លួន ក៏ស្រាប់តែមានទំនាស់ពាក្យសម្ដីជាមួយគ្នា រហូតជនសង្ស័យខឹងក៏វាយមួយដៃទៅលើជនរងគ្រោះចំកណ្ដាលមុខ បណ្ដាលអោយឈាមច្រមុះ បន្ទាប់ជនរងគ្រោះក៏បានរាយការណ៍សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី2 ភ្លាមនោះសមត្ថកិច្ចយើងក៏បានចុះទៅកន្លែងកើតហេតុក៏ឃាត់ខ្លួនជនសង្ស័យ មកទីស្នាក់ការប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី2 ដើម្បីសាកសួរតែម្ដង ។

បច្ចុប្បន្នជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីកសាងសុំណុំរឿងចាក់ការតាមនិតិវិធីច្បាប់៕

 

មតិយោបល់