ព័ត៌មានជាតិ

iWatch បង្ហាញ​ខ្លូន​ជា​ផ្លូវការ(មានវីដេអូ)

កាលពី​ប៉ុន្មាន​ខែ​មុន មាន​លេចឮ​ព័ត៌មាន​ថា ក្រុមហ៊ុន Apple កំពុងតែ​សំងំ​ផលិត iWatch ដែលជា​នាឡិកា​ឆ្លាត​វៃ​ដំបូង​របស់ខ្លួន​។​
​បើទោះបីជា​ព័ត៌មាន​មួយ​នេះ​លេចចេញ​យ៉ាងណាក្ដី ក៏​គ្មាន​ប្រភព​ណាមួយ​បញ្ជាក់ថា Apple ពិតជា​កំពុងតែ​ផលិត iWatch នោះទេ ស្រាប់តែ​ពេលនេះ មាន​លេច​ធ្លាយ​រូបភាព iWatch នៅក្នុង​វីដេអូ​នៃ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម iPhone “Music Every Day”​។​

iwatch

​ប្រភពព័ត៌មាន​ជាច្រើន​ដែល​បាន​ទស្សនា​វីដេអូ​នេះ បាន​និយាយថា នោះ​ពិតជា​នាឡិកា iWatch របស់ Apple​។ ចុះ​អ្នក​វិញ តើ​គិតថា វា​ជា​នាឡិកា iWatch របស់ Apple មែន​ទេ​?

មតិយោបល់