ព្រះសីហនុៈ មានករណីបុរសម្នាក់បានស្លាប់ ដោយសារឆ្លងចរន្តអគ្គិសនី ឆក់ខ្សែភ្លើងពេលកំពុងច្រៀងខារ៉ាអូខេ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ក្នុងភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
សពមានឈ្មោះ ស៊ុម សុភា ភេទប្រុស អាយុ៣២ឆ្នាំ បានស្លាប់ខណៈដែលកំពុងអង្គុយច្រៀងខារ៉ាអូខេលើគ្រែ ស្រាប់តែមេក្រូហ្វូន ឆក់ជនរងគ្រោះរហូតធ្លាក់ពីលើគ្រែ ដោយមានក្បាលមេក្រូហ្វូននោះនៅជាប់នឹងដើមទ្រូង (ចំបេះដូង) បណ្តាលឲ្យឆក់ស្លាប់តែម្តង ពេលបញ្ជូនមកដល់មណ្ឌលសុខភាពតក្កវិទកំពង់សីលា ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់