មណ្ឌលគិរីៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលស្រុកកោះញែក និង ប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្នបាលស្រែសង្គម បង្ក្រាបចាប់ខ្លួនជនសង្ស័យ ១១នាក់ ពាក់ព័ន្ធប្រើប្រាស់ នូវសាធាតុញៀនដោយខុសច្បាប់ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅត្រង់ចំណុចការ៉ាសសាំងលោកសាំង កុសល ស្ថិតនៅភូមិរង្សី ឃុំស្រែសង្គមស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ស្តីពីការបង្ក្រាបបទល្មើសបទល្មើសគ្រឿងញៀន ក្នុងទូទាំងខេត្តមណ្ឌលគិរី នាវេលាម៉ោង០០និង១០នាទីយប់ កម្លាំងអធិការនគរបាលស្រុកកោះញែក បានប្រទះឃើញមុខសញ្ញាជនសង្ស័យចំនួន០២នាក់ ប្រើប្រាស់នូវសាធាតុញៀនដោយខុសច្បាប់កម្លាំងសមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនយកមកប៉ុស្តិ៍រដ្នបាល ធ្វើការសាកសួរនិងបានធ្វើតេស្តទឹកនោមរកសាធាតុញៀន។
ក្រោយពីបានធ្វើតេស្តទឹករួចបានបញ្ជក់ឃើញថា ជនសង្ស័យទាំងពីរ ពិតជាបានប្រើប្រាស់នូវសាធាតុញៀនពិតប្រាកដមែន បន្ទាប់មកកម្លាំងសមត្ថកិច្ចបានធ្វើការសួរនាំរកបណ្តាញដែលពាក់ព័ន្ធ នៃការប្រើប្រាស់សាធាតុញៀនបានចំនួន១១នាក់ ក្នុងនោះស្ត្រីចំនួន០២នាក់មានឈ្មោះដូចខាងក្រោម ៖
១.ឈ្មោះ សេង សុខហេង ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែមានទីលំនៅបច្ចុប្បន្នភូមិសេរីរដ្ន ឃុំស្រែសង្គម ស្រុកកោះញែកមុខរបរកសិករ(វិជ្ជមាន)។
២.ឈ្មោះ សុខ គាំង ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិវៀតណាមមុខរបរជាងឈើ (វិជ្ជមាន) រស់នៅបណ្តោះអាសន្នក្នុងឃុំស្រែសង្គមស្រុកកោះញែក(វិជ្ជមាន)។
៣.ឈ្មោះ ឆៃ សំអ៊ាត ភេទប្រុសអាយុ៤៨ឆ្នាំរស់នៅភូមិរង្សី ឃុំស្រែសង្គម ស្រុកោះញែក (វិជ្ជមាន)។
៤.ឈ្មោះ ផល ភក្តី ភេទ ប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរស់នៅភូមិចំរើនផល ឃុំស្រែសង្គម ស្រុកកោះញែក(វិជ្ជមាន)។
៥.ឈ្មោះ សាំង សៀប ភេទប្រុសអាយុ៤៨ រស់នៅភូមិរង្សីឃុំស្រែសង្គម ស្រុកកោះញែក(វិជ្ជមាន)។
៦.ឈ្មោះ អេន ឈុយ អាយុ៣០ឆ្នាំរស់នៅភូមិចំរើនផលឃុំស្រែសង្គមស្រុកកោះញែក(វិជ្ជមាន)។
៧.ឈ្មោះ ធី ធារី ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែររស់នៅឃុំរង្សីឃុំស្រែសង្គម ស្រុកកោះញែក(វិជ្ជមាន)។
៨.ឈ្មោះ ធី ធារ៉ា ភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែររស់នៅភូមិរង្សីឃុំស្រែសង្គមស្រុកកោះញែក(វិជ្ជមាន)។
៩.ឈ្មោះ តាំង គឹមសុង ភេទប្រុសអាយុ៣០ ឆ្នាំរស់បណ្តោះអាសណ្ននៅភូមិស្រែហ៊ុយ ស្រុកកោះញែក(វិជ្ជមាន)។
១០.ឈ្មោះ លេក ផល្លី ភេទ ស្រីអាយុ៣៤ ជនជាតិខ្មែររស់នៅភូមិស្រែសង្គមស្រុកកោះញែក(វិជ្ជមាន)។
១១.ឈ្មោះ រស្មី ស្រីនិច ភេទស្រី អាយុ១៧ឆ្នាំរស់នៅភូមិរង្សីឃុំស្រែសង្គមស្រុកោះញែក( វិជ្ជមាន)។
វត្ថុតាងដែលកម្លាំងសមត្ថិកិច្ចចាប់យករួមមាន ៖ ដបទឹកសុទ្ឋ សម្រាប់ជក់គ្រឿងចំនួន០២ដប, ដែកកេះ ចំនួន ០១ , ថង់វេចខ្ចប់នូវសាធាតុញៀនដែលប្រើប្រាស់រួចមួយចំនួន, ដាវចំនួន ០១ ដើម។
បច្ចុប្បន្ន ជនសង្ស័យទាំង១១នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់