ព័ត៌មានជាតិ

Update៖ កុងតឺន័រ បើកឆ្លងផ្លូវ ត្រូវរថយន្តហ៊ីយ៉ាន់ដាយ បុករួញកាប៊ីន របួសមនុស្ស៣នាក់

ភ្នំពេញ: រថយន្តកុងតឺន័រមួយគ្រឿង ខណ:កំពុងបត់ឆ្លងផ្លូវ ស្រាប់តែត្រូវរថយន្តកូរ៉េមួយគ្រឿង បើកលឿនបុកទទឹងរថយន្ត បណ្តាលឲ្យរួញកាប៊ីន របួសធ្ងន់ស្រាល៣នាក់ កាលពីវេលាម៉ង១២និង១៥នាទីរសៀលថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅតាមមហាវិថីឈ្នះឈ្នះ ភូមិត្រពាំងធ្នង់ សង្កាត់សំរងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តកុងតឺន័រ ម៉ាក MITSUBISI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-0871 ដឹកចំណីសត្វ បើកចេញពីឃ្លាំងឆ្លងផ្លូវ បំណងបត់ទៅត្បូង ក៏ត្រូវរថយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6484 បុកចំទទឹងរថយន្ត បណ្ដាលឲ្យរួចកាប៊ីន។

អ្នកបើករថយន្តកូរ៉េឈ្មោះ ច្រឹក ឈង ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើត នៅខេត្តកំពង់ធំ និងព្រូរថយន្ត២នាក់ ទី១ ឈ្មោះ ពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងទី២ ឈ្មោះ ដា វិត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្រោយកើតហេតុ ភាគីខាងរថយន្តកូរ៉េ របួស៣នាក់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ។ ចំណែក រថយន្តទាំង២គ្រឿង ត្រូវបានប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ ដើម្បីរងចាំដោះស្រាយពេលក្រោយ៕

មតិយោបល់