កំពងស្ពឺៈ ថ្ងៃសៅរ៍ ៧កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៨ មានករណីឆ្លងចរន្ដអគ្គិសនី(ឆក់ខ្សែភ្លើង) បណ្ដាលឲ្យស្លាប់ បុរសម្នាក់ ឈ្មោះ ហាយហង់ សំរឹទ្ធ ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ ជាជាងផ្សាដែក ករណីគ្រោះថ្នាក់នេះ ស្ថិតនៅភូមិគោក ឃុំ សង្កែសាទប ស្រុកឱរ៉ាល់ ។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការស្រុកឱរ៉ាល់ ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានឡើងផ្សារដំបូលដែកធ្វើជារោង ហើយរោងដែក ស្ថិតនៅក្រោមខ្សែបញ្ជូនភ្លើងអគ្គិសនី (តង់ស្យុងខ្ពស់) ស្របពេលមេឃកំពុងតែបង្អោរធ្លាក់ភ្លៀងតិចៗ បណ្ដាលឲ្យឆ្លងចរន្ដអគ្គិសនី ឆក់ជនរងគ្រោះ ធ្លាក់មកដី «ស្លាប់» ក្រុមគ្រួសារបានដឹកជន រងគ្រោះទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកឱរ៉ាល់ តែជនរងគ្រោះបានបាត់បង់ ជីវិតបាត់ទៅហើយ។
ករណីគ្រោះថ្នាក់បែបនេះ មានច្រើន ដែលភាគច្រើនគឺជាជាងដែក ដែលធ្វើការក្រោមខ្សែបញ្ជូនអគ្គិសនី តង់ស្យុងខ្ពស់ ដូច្នេះសូមអំពាវនាវដល់បងប្អូនដែលមានផ្ទះនៅក្បែរបង្គោលខ្សែភ្លើងពិសេសខ្សែអគ្គិសនីបញ្ជូនភ្លើងតែម្ដង ប្រការនេះគួរតែជៀសវាង៕
មតិយោបល់