ព័ត៌មានជាតិ

អុញនោះ! តខ្សែភ្លើងឆក់ត្រីយកមកដុតក្លែម បែរជាឆក់ខ្លួនឯងស្លាប់…

កំពង់ស្ពឺៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលបុរសម្នាក់ ទៅឆក់ត្រីយកមកដុតក្លែមស្រា បែរជាត្រូវចរន្តអគ្គិឆក់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ភូមិ​ព្រៃ​ពង្រ ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។

សពជនរងគ្រោះឈ្មោះ សំ រ៉ា​ន់ ភេទ​ប្រុស អាយុ៣៧ឆ្នាំ បានស្លាប់ខណៈដែលឆក់ចរន្តអគ្គិសនីដើម្បីឆក់ត្រីយកមកដុតក្លែមស្រា តែអកុលសបានប៉ះចំតំណរខ្សែភ្លើង ទើបបណ្តាលឲ្យឆក់ស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យសពដល់កន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់