កណ្តាលៈ មានករណីអគ្គិភ័យបានឆាបឆេះលើដំបូលឡឥដ្ឋ ១កន្លែងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍បាញ់ពន្លត់។
ករណីនេះកើតឡើងនៅម៉ោង១ និង៥០នាទីយប់ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុច ភូមិពុកឬស្សីលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងកើតហេតុ មានឈ្មោះ វ៉ា គឹមលាង ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ក្នុងនោះដែរ អគ្គិភ័យបានឆាបឆេះរោងឡឥដ្ឋទំហំ ៥គុណ១០០ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី ស្ទើរទាំងស្រុង ។ចំណែកមូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ធ្លាក់មកលើកម្ទេចកំណាត់ទើបបង្កឲ្យឆាបឆេះ។
កិច្ចប្រតិបត្តិនេះដែរ មានការអន្តរាគមន៍ជួយសង្គ្រោះនិងពន្លត់អគ្គិភ័យ ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ១គ្រឿង ប្រើទឹកអស់១ឡានស្មើ០៦ម៉ែត្រគូប ទើបគ្រប់គ្រងបាននៅវេលាម៉ោង២និង១៥នាទីទៀបភ្លឺ៕
មតិយោបល់