ព័ត៌មានជាតិ

គោយន្តបើករេចង្កូត បុក​ជាមួយរថយន្តបុរសម្នាក់ជា​បុគ្គលិកអេស៊ីលីដា រងរបួសធ្ងន់ស្រាល២នាក់!

ព្រះវិហារ: នៅវេលាម៉ោង៥និង៤៥នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៦៤ នៅចំណុចអូរត្រាវជូរចម្ងាយ២០ម៉ែត្រ ពីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើគូលែន ស្ថិតក្នុងភូមិសាស្ត្រ ភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

​បង្ក​ឡើងដោយគោយន្តកន្រ្ទៃ និងរថយន្តម៉ាកToyota Highlander ស៊េរីឆ្នាំ២០០២ ពាក់ស្លាកភ្នំពេញ 2AH-3066 ពណ៌​ស្ករ បើកបញ្ច្រាសទិសគ្នា​។

អ្នកបើកបរគោយន្តកន្រ្ទៃឈ្មោះ តាយ តេន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ រងរបួសធ្ងន់ដាច់ជើងខាងស្តាំត្រង់ចុងភ្លៅ និងរយាស់ជើងខាងឆ្វេង(បើកបរម្នាក់ឯង)។ អ្នកបើកបររថយន្ត ឈ្មោះ ហ៊ី គន្ធា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ បុគ្គលិកអេស៊ីលីដា រស់នៅ ភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងខេត្តសៀមរាប ខេត្តសៀមរាប ពុំមានរងរបួស។ និងអ្នករួមដំណើរចំនួន៦នាក់ទាំងអ្នកបើកបរ ប្រុស៣នាក់ ស្រី៣នាក់ ក្នុងអ្នករួមតំណើរម្នាក់ត្រូវជាម្តាយអ្នកបើកបរឈ្មោះ តាន់ ឆាយមន្នី អាយុ ៥៥ រងរបួសបាក់ដៃឆ្វេង។

មូលហេតុ គោយន្តកន្ត្រៃបើកបរខ្វះការប្រុងប្រយ័ត្នរេចង្កូត ចូលទៅផ្លូវរថយន្ត បណ្តាលឲ្យបុកចំពីមុខតែម្តង។ អ្នករងរបួសត្រូវបងប្អូនដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រយង់កោះកេរ។

ចំពោះករណីនេះ វត្ថុតាងរថយន្ត និងគោយន្តកន្ត្រៃ ផ្ញើរនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើគូលែន(ទីតាំងអូរត្រាវជូស្រយង់)៕

មតិយោបល់