ព័ត៌មានជាតិ

Update៖ កក្រើកខេត្តកំពង់ឆ្នាំង! ករណីបាញ់៥គ្រាប់ប្លន់ គោបាធ្វើពីសំរឹទ្ធិដែលល្បីថាពូកែសក្តិសិទ្ធិ ចំប្រជាការពារម្នាក់របួស..

កំពង់ឆ្នាំងៈ មានករណីបាញ់ប្លន់មួយបានកើតឡើង ខណៈដែលក្រុមចោរមានគ្នាចំនួន៣នាក់ បានជិះរថយន្តមួយគ្រឿង មកធ្វើសកម្មភាពបាញ់៥គ្រាប់ ដើម្បីប្លន់យក គោបាធ្វើពីសំរឹទ្ធិដែលល្បីថាពូកែសក្តិសិទ្ធិ ប៉ុន្តែមិនបានសម្រេចយកបានតែលុយ៥ម៉ឺនរៀល និងទូរសព្ទ រួចគេចខ្លួនបាត់ ខណៈដែលមានបុរសម្នាក់ជាប្រជាការពារ បានចូលមកជួយជនរងគ្រោះទាន់ ប៉ុន្តែក្រុមចោរទាំងនោះបានបាញ់ចំប្រជាការពារនោះបណ្តាលឲ្យរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩ និង១០នាទីយប់​ ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅភូមិ​ដំរី​កូន ឃុំ​អញ្ចាញ់​រូង ស្រុក​បរិបូរណ៍ ខេត្ដ​កំពង់ឆ្នាំង ។​

ជនរងគ្រោះជាម្ចាស់ផ្ទះកើតហេតុមានឈ្មោះ ស៊ុយ គឹម ភេទ​ប្រុស​ ​អាយុ​៥២​ឆ្នាំ ។ និងជនរងគ្រោះ​ជាប្រជាការពារដែលត្រូវក្រុមចោរបាញ់ឲ្យរបួស​ត្រង់​ភ្លៅមាន​ឈ្មោះ វ៉ាត់ សុខ​សាន អាយុ​២៧​ឆ្នាំ ។ ចំណែកក្រុមចោរបានគេចខ្លួនបាត់អស់តែម្តង៕

មតិយោបល់