ព័ត៌មានជាតិ

Update៖ ចោរប្រុសស្រី២នាក់ ដើរបន្លំខ្លួនលួចទូរសព្ទដៃiphone 7 plus របស់បុគ្គលិកក្រុមផ្លាស្សា នៅកន្លែងប្រគុំតន្រ្តីជាប់ខ្នោះទាំងគូ

ភ្នំពេញៈ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៧និង២០នាទី មានករណីលួចទូរសព្ទដៃ ស្ថិតនៅកន្លែងប្រគុំតន្ត្រី ចំណុចដីវាល ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ករណីនេះបង្កឡើងដោយជនសង្ស័យ២នាក់ ៖
១.ឈ្មោះ នួន វិបុល ភេទប្រុស អាយុ១៧ឆ្នាំ មុនរបរគ្មាន ស្នាក់នៅផ្ទះជួល បុរីសន្ដិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ (ឃាត់ខ្លួន-គ្មានសារធាតុញៀន) ។
២. ឈ្មោះ នី ស្រីពុំ ភេទស្រី អាយុ១៧ឆ្នាំ មុនរបរគ្មាន ស្នាក់នៅផ្ទះជួល បុរីសន្ដិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ (ឃាត់ខ្លួន-គ្មានសារធាតុញៀន) ។

ចំណែកជនរងគ្រោះឈ្មោះ កង វត្តី ភេទស្រី អាយុ២២ឆ្នាំ មុនរបរបុគ្គលិកក្រុមផ្លាស្សា ស្នាក់នៅ ភូមិអង្គ ត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្នុងនោះដែរ សម្ភារបាត់បង់ ៖ ទូរស័ព្ទដៃ១គ្រឿង ម៉ាក iphone 7 plus ពណ៌ផ្កាឈូក-ទឹកមាស ដាក់លេខ ស៊ីម 010 351748 ។

មុនពេលកើតហេតុជនរងគ្រោះបានទៅលេងមើលការប្រគុំតន្រ្តីនៅចំណុចដីវាលកើតហេតុខាងលើ ពេលនោះស្រាប់តែមានមនុស្សដើរបុក ហើយក៏បាត់ទូរសព្ទដៃ ហើយជនរងគ្រោះបានដើរពីក្រោយជនសង្ស័យ ក៏ឃើញជនសង្ស័យធ្វើសកម្មភាពលួចទូរសព្ទដៃប្អូនស្រីទៀតតែលួចពុំបានឡើយរួចហើយ ក៏ប្តឹងសមត្ថកិច្ចមកឃាត់ខ្លួនជនសង្ស័យ ។

បច្ចុប្បន្នករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់