Post News Media ព័ត៌មានជាតិ រថយន្តម៉ាកម៉ា...

រថយន្តម៉ាកម៉ាក ស៊ីបអាដី ស្លាកលេខ ខេមរភូមិន្ទ០២ ២.២០៨២ បុកម៉ូតូសង់ ស្លាប់បុរសម្នាក់យ៉ាងរន្ធត់

ស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាក ស៊ីបអាដី ស្លាកលេខ ខេមរភូមិន្ទ០២ ២.២០៨២ បានបុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ដែលកំពុងជិះក្នុងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង១០នាទី យប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ផ្លូវ៣១៦អា ភូមិបុស្ស ឃុំមេសរថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

សពជនរងគ្រោះមានឈ្មោះ វិន ភក្តី ភេទប្រុស អាយុ២៣ឆ្នាំ ។ ចំណែកអ្នកបើកបររថយន្តបង្ក ចុះគេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមផ្លូវច្បាប់ និងធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕