ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៨នាក់ រត់រួចម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស នៅស្រុកអង្គស្នួល

កណ្តាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូតទោសក័ ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០មានករណីលួចមានស្ថានទម្ងន់ទោស ចំណុចផ្លូវជាតិលេខ៤ ភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ អ៊ី សា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរគ្រូបង្ហាត់កីឡាសាច់ដុំ នៅភូមិត្រពាំងព្រះឃុំកណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ជនរងគ្រោះមានរបួសរលាត់ម្រាមដៃ ក្បាលជង្គង់នឹងម្រាមជើងខាងស្ដាំ ។

ជនសង្ស័យ ០៩នាក់ ឃាត់ខ្លួនបាន ០៨នាក់៖
១-ឈ្មោះ កើត គឹមអៀង ភេទប្រុសកើតឆ្នាំ១៩៩៩ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិថ្មីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (គេចខ្លួន) ជាមេក្លោងនិងជាអ្នកវាយលើជនរងគ្រោះ ហើយធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ក្នុងករណីជួញដូរសារធាតុញៀន។
២-ឈ្មោះធី រដ្ឋា ហៅតឿ ភេទប្រុសកើតឆ្នាំ២០០២ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិទួលសាម៉ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានរបួសជើងខាងឆ្វេងពេលរត់គេចពីសមត្ថកិច្ចទៅមុតនឹងអំបែងកែវ (ឃាត់ខ្លួន) ជាអ្នកវាយជនរងគ្រោះ ហើយធ្លាប់ជាប់ពន្ធនាគារព្រៃស រាជធានីភ្នំពេញ ក្នុងករណីជួញដូរសារធាតុញៀន ជាប់រយ:ពេល ២ឆ្នាំ។
៣-ឈ្មោះ ហេង រ៉ាយុទ្ធ ភេទប្រុសកើតឆ្នាំ២០០៥ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិព្រៃសំរោងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ជាអ្នកបើកម៉ូតូ ចូលរួមធ្វើសកម្មភាពលើកទី១ (ឃាត់ខ្លន)។
៤-ឈ្មោះ ឃីម ប្រាកដ ភេទប្រុសកើតឆ្នាំ២០០២ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ធ្លាប់ធ្វើសកម្មភាពឆក់ចំនួន០៤លើក (ឃាត់ខ្លួន)។
៥-ឈ្មោះ កែវ ចាន់ដារ៉ា ភេទប្រុសកើតឆ្នាំ២០០២ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ចូលរួមធ្វើសកម្មភាពលើកទី១ (ឃាត់ខ្លួន)។
៦-ឈ្មោះ ស៊ុំ ពិសា ភេទប្រុសកើតឆ្នាំ២០០៤ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ចូលរួមធ្វើសកម្មភាពលើកទី១ (ឃាត់ខ្លួន)។
៧-ឈ្មោះ ឡេង តុង ភេទប្រុសកើតឆ្នាំ២០០៥ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិចុងបង្គោល ឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្ដាល ចូលរួមធ្វើសកម្មភាពលើកទី១ (ឃាត់ខ្លួន)។
៨-ឈ្មោះ ជ្រឹង វេហា ភេទប្រុសកើតឆ្នាំ២០០៤ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិព្រៃសំរោងឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្ដាល មានរបួសរលាត់ដៃ ជើង មុខ ដោយសារដួលម៉ូតូពេលជិះគេចពីសមត្ថកិច្ច (ឃាត់ខ្លួន) ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ក្នុងករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ) រយ:ពេល០៩ខែ។
៩-ឈ្មោះ អៀម សម្បត្តិ ភេទប្រុសកើតឆ្នាំ២០០៣ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល មានរបួសរលាត់ក្បាលជង្គង់ខាងស្ដាំពេលដួលម៉ូតូ ចូលរួមធ្វើសកម្មភាពលើកទី១ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យករួមមាន៖
១-ម៉ូតូចំនួនបីគ្រឿងក្នុងនោះមាន៖
-ម៉ាកសង់ផលិតឆ្នាំ២០១៤ ពណ៌ខ្មៅ លេខតួនឹងលេខម៉ាស៊ីន៩១៩០៣៤៤ ពាក់ផ្លាកលេខ ភ្នំពេញ1CY-0166។
-ម៉ាកសង់ផលិតឆ្នាំ២០១៨ ពណ៌ខ្មៅ លេខតួនឹងលេខម៉ាស៊ីន៥២២៨៤៦៩ ពាក់ផ្លាកលេខ កំពង់ស្ពឺ1M-8937 រងការខូចខាតនៅពេលជិះគេចពីសមត្ថកិច្ចហើយដួល។
-ម៉ូតូម៉ាកស្កុបពីផលិតឆ្នាំ២០២០ ពណ៌ស លេខតួនឹងលេខម៉ាស៊ីន៨១៦៥០១៧ ពាក់ផ្លាកលេខ កណ្ដាល 1V-3578។
២-ទូរស័ព្ទចំនួនបីគ្រឿងក្នុងនោះមាន៖
-ទូរស័ព្ទម៉ាក Realme មួយគ្រឿង ពណ៌ខ្មៅ។
-ទូរស័ព្ទម៉ាក iPhone6 មួយគ្រឿង ពណ៌ទឹកប្រាក់
-ទូរស័ព្ទម៉ាកណូគារអិនចុចពិលមួយគ្រឿង ពណ៌ខ្មៅ។
៣-កាបូបស្ពាយចំហៀងពណ៌ខ្មៅចំនួនមួយ។
៤-វិទ្យុទាក់ទងម៉ាក Motorola ប្រើកាណាU ចំនួនមួយគ្រឿង។
៥-ម៉ូតូមួយគ្រឿងម៉ាកសង់ផលិតឆ្នាំ២០១៦ ពណ៌ខ្មៅ លេខតួនឹងលេខម៉ាស៊ីន៩៥០១៥២៦ ពាក់ផ្លាកលេខ ភ្នំពេញ1FP-2656 (ជារបស់ជនរងគ្រោះ យកបានមកវិញ)។

នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូចេញពីក្លឹបហាត់ប្រាណយកសាច់ដុំ នៅរាជធានីភ្នំពេញ ឆ្ពោះទៅផ្ទះនៅខេត្តកំពង់ស្ពឺ ។ ពេលដល់ចំណុចកើតហេតុ ស្រាប់តែមានបក្ខពួកជនសង្ស័យមួយក្រុមគ្នាប្រាំបួននាក់ ជិះម៉ូតូបីគ្រឿង បានមកវាយជនរងគ្រោះចំមួកសុវត្ថិភាពពាក់នឹងក្បាល បណ្ដាលឲ្យដួលនៅលើផ្លូវជាតិ ពេលនោះបក្ខពួកជនសង្ស័យកំពុងសំឡុតជនរងគ្រោះយកម៉ូតូ ស្រាប់តែឃើញមានសមត្ថកិច្ចកំពុងល្បាតមកដល់ ជនសង្ស័យក៏នាំគ្នាជិះម៉ូតូរត់ទៅទិសខាងកើតតាមផ្លូវជាត់លេខ៤ ហើយសមត្ថកិច្ចបានដេញតាម និងពួនស្ទាក់ទាក់ទងគ្នាតាមវិទ្យុទាក់ទងV ក៏បានស្ទាក់ឃាត់ក្រុមបក្ខពួកជនសង្ស័យបានតែម្ដង។ តាមចម្លើយសារភាពជនសង្ស័យឈ្មោះ ហេង រ៉ាយុទ្ធ បានសារភាពថា ខ្លួននឹងបក្ខពួកបាននាំគ្នាចាំធ្វើសកម្មភាពឆក់នៅតាមផ្លូវជាតិលេខ៤ លុះដល់ពេលកើតហេតុទើបឃើញជនរងគ្រោះជិះម៉ូតូមកពីទិសខាងកើត ក៏នាំគ្នាជិះម៉ូតូដេញពីក្រោយហើយបានវាយជនរងគ្រោះ នឹងគំរាមយកម៉ូតូប្រាកដមែន។

ករណីនេះកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី៕

មតិយោបល់