ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញ បបែលក្រៀម និងបង្គារមានដាក់លាយសារធាតុគីមីហាមឃាត់ នៅក្នុងផ្សារវាលរេញ ស្រុកព្រៃនប់!

ព្រះសីហនុៈ ​បបែលក្រៀម ចំនួន ៣០គីឡូក្រាម និង បង្គារ ចំនួន ១៥ គីឡូក្រាមដែលមានដាក់លាយសារធាតុគីមីហាមឃាត់ ត្រូវបានមន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ ដកហូតពីតូបលក់ចំនួន៩តូប ក្នុងផ្សារវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ យកទៅដុតកម្ទេចចោល។
ការដកហូតនេះ ធ្វើឡើងនៅ​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ក្នុងពេលមន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការ ពីស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងធ្វើតេស្តបឋមលើគ្រឿងសមុទ្រស្រស់(បង្គារ) និងបបែលក្រៀម ផ្សារវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕

មតិយោបល់