បន្ទាយមានជ័យៈ សមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងបើកអនឡាញសង្ស័យខុសច្បាប់មួយកន្លែង ឃាត់ខ្លួនបានជនបរទេសចំនួន៥៥នាក់ មានទាំងចិន និងម៉ាឡេស៊ី ដើម្បីដឹងថា ទីតាំងនេះមានច្បាប់អនុញ្ញាតត្រឹមត្រូវ ឬគ្មាន និងពិនិត្យមើលលិខិតឆ្លងដែនទៅលើជនបរទេសទាំង៥៥នាក់ខាងលើ។
ប្រតិបត្តិការនេះធ្វើឡើងនៅម៉ោង១និង៣០នាទី រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ភូមិសាមគ្គីមានជ័យ និងភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមច្បាប់៕
មតិយោបល់