ព័ត៌មានជាតិ

Update៖ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដុតកំទេចទូហ្គេមចំនួន៧៣គ្រឿង

ភ្នំពេញៈ ទូហ្គេមចំនួន៧៣គ្រឿង ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបាន ធ្វើការដុតកម្ទេចចោល កាលពីវេលាម៉ោង៣និង៤០នាទីល្ងាច ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចដីទំនេរមួយកន្លែង ស្ថិតក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

នគរបាលឲ្យដឹងថា ទូហ្គេមទាំងអស់ដែលធ្វើការដុតកម្ទេចនេះ មានចំនួន ៧៣ទូ ក្នុងនោះ ទូហ្គេមបាញ់ត្រីចំនួន៤៧គ្រឿង និងហ្គេមបៀរចំនួន២៦គ្រឿង ដែលមន្ត្រីនគរបាលចុះបង្ក្រាប ក្នុងរយៈពេល កន្លងមក នៅតាបណ្តាខណ្ឌនានាក្នុង រាជធានីភ្នំពេញ ៕

មតិយោបល់